នយោបាយ
ក្រុមយុវជនកម្ពុជា ប្រកាសប្តេជ្ញាការពារសមិទ្ធផលនានារបស់ជាតិដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករា
ម្សិលមិញនេះ គឺជាគម្រប់ខួបលើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា។ គណៈកម្មការគណបក្សប្រជាជនកម្ពុជានៃខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត«ខ១១» ដែលជាយុវជនជំនាន់ក្រោយបានរៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នេះ ដោយមានការចូលរួមពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ក្រុមយុវជនជំនាន់ក្រោយនេះ បានប្រកាសបេ្តជ្ញាថា នឹងថែរក្សាការពារនូវសមិទ្ធផលនានារបស់ជាតិដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករា។

លោក ហេង សំណាង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជានៃខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត«ខ១១» និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល បានចាត់ទុកថ្ងៃជ័យជម្នះ ៧មករា ថាមិនត្រឹមតែជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ ប៉ុន្តែ ថ្ងៃ៧មករា ក៏ជាថ្ងៃកំណើតទី២នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមកដែរ។ រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។

លោកបន្តថា កាលពី៤៦ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ បានរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃនេះ បំបិទមិនឱ្យមានឡើយ។ ប៉ុន្តែ ក្រោយពីប្រទេសជាតិ ត្រូវបានរំដោះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជា ក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។
ក្នុងនាមយុវជនកម្ពុជាជំនាន់ក្រោយដែលយល់ច្បាស់ពីសច្ចធម៌ប្រវត្តិសាស្ត្រ លោក ហេង សំណាង បានអះអាងបែបនេះថា៖«យើងខ្ញុំសូមឆ្លៀតឱកាសនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមខួបលើកទី៤៦ និងក្នុងការកោតសរសើរ អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានងើបពីការបំផ្លិចបំផ្លាញ ស្ទើរតែទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតសម្រេចបានសមិទ្ធផលគ្រប់វិស័យក្នុងរយៈពេល ៤៦ឆ្នាំ មកនេះ»។

លោកសង្កត់ធ្ងន់ទៀតថា ដើម្បីបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅខ្មែរជំនាន់ក្រោយ គណៈកម្មការគណបក្សប្រជាជនកម្ពុជា«ខ១១» សូមប្តេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថា កម្ពុជា ជាប្រជាជាតិមានភាពសម្បូរសប្បាយ កម្ពុជា មានភាពរឹងមាំខឿនការពារជាតិ និងសន្តិសុខជាតិ និងដើម្បីកម្ពុជាមានភាពធន់នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស។
ជាមួយគ្នានេះ សមាជិកសមាជិកានៃគណៈកម្មការគណបក្ស «ខ១១» ក៏បានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ ដែលស្របទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?