នយោបាយ
ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ
ក្រោយមានហេតុការណ៍បាញ់ប្រហារលើអតីតសមាជិកសភានៃអតីតបក្សប្រឆាំង លោក លិម គិមយ៉ា ក្នុងទីក្រុងបាងកក ក៏មានមតិលើកឡើងផ្សេងៗគ្នាជុំវិញករណីនេះ ដែលក្នុងនោះ អ្នកមាននិន្នាការប្រឆាំង ក៏បានដាក់ការសង្ស័យមកលើថ្នាក់ដឹកនាំកម្ពុជា ថា ជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ ប៉ុន្តែមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ និងផ្ដាំទៅកាន់ជនឱកាសនិយមទាំងនោះ កុំវិនិច្ឆ័យដោយអគតិបែបនេះ។

លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានប្រកាសថ្កោលទោសយ៉ាងពេញមួយទំហឹងចំពោះអ្នកនយោបាយជ្រុលនិយម និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុស បង្វែដាក់លើថ្នាក់ដឹកនាំជាតិនៃកម្ពុជា។
លើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកមេធាវី គី តិច បានចោទជាសំណួរទៅកាន់អ្នកនយោបាយជ្រុលនិយមខ្លះ ថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរបែបនេះ? ខណៈពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ។
លោក ចាត់ទុកថា ការវិនិច្ឆ័យរបស់ក្រុមបុគ្គលទាំងនោះ «ជាការវិនិច្ឆ័យដោយអគតិរបស់អមនុស្សដែលមានខួរពណ៌ខ្មៅ»។

លោកមេធាវីរាជរដ្ឋាភិបាល បញ្ជាក់ថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោសនៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
តែយ៉ាងណា ក្នុងឋានៈជាជនជាតិខ្មែរតែមួយ លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានសម្ដែងក្ដីសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសពរបស់លោក លិម គិមយ៉ា និងបានប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើងផងដែរ។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ លោក លិម គិមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប និងជាអតីតសមាជិកសភាអតីតបក្សប្រឆាំងនៅកម្ពុជា មានសញ្ជាតិបារាំង ត្រូវបានឃាតករបាញ់ប្រហារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បណ្ដាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ រីឯ ខ្មាន់កាំភ្លើង ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា