នយោបាយ
អ្នកតាមដានស្ថានការណ៍សង្គមថាក្រុមប្រឆាំងកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា
អ្នកវិភាគបញ្ហានយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត បានថ្លែងថា ក្រុមប្រឆាំងកំពុងទាញយកការស្លាប់របស់លោក លិម គិមយ៉ា ជាប្រយោជន៍របស់ខ្លួនដើម្បីរុញទោសកំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព។
លោកបញ្ជាក់ថា៖ «ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើនរណាជាអ្នកទទួលបានផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្តមួយដែលយើងនិយមហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។

អ្នកវិភាគរូបនេះបានបន្ថែមថា លោក លិម គិមយ៉ា មិនមែនបុគ្គលដែលមានឥទ្ធិពលអ្វីនៅក្នុងវិស័យនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនជាបុគ្គលដែលមានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋខ្មែរស្គាល់គ្រប់គ្នានោះដែរ។ ដូច្នេះបក្សកាន់អំណាចនៅកម្ពុជា គ្មានហេតុផលអ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ាដែរ។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ លោក អ៊ុន ដារ៉ា បានលើកឡើងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាការប្រឌិតឡើងដោយក្រុមអតីតបក្សប្រឆាំង ហើយមានចេតនាទម្លាក់ភាពស្មុគស្មាញដល់រដ្ឋាភិបាលថៃ ហើយបង្កអរិភាពជុំវិញទំនាក់ទំនងកម្ពុជា និងថៃឱ្យមានភាពល្អក់កកនឹងគ្នា។
លោកបានទាញការសន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា ទំនងជាកំពុងចិញ្ចឹមកម្លាំងសម្ងាត់ផ្សេងៗទៀតនៅក្រៅប្រទេស ដើម្បីធ្វើឃាតបុគ្គលណាមួយក្នុងការរកលេសទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងរឿងនយោបាយ«ស្វាស៊ីបាយ លាបមាត់ពពែ»។
ក្នុងន័យនេះលោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះអាជ្ញាធរកម្ពុជាក៏បានសហការជាមួយអាជ្ញាធរថៃ ដើម្បីធ្វើកិច្ចការនេះដែរ។ អ៊ីចឹង ការទម្លាក់កំហុសទាំងឡាយមកលើរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំពោះការស៊ើបអង្កេតផ្សេងៗ យើងទុកលទ្ធភាពនេះឱ្យទៅខាងភាគីអាជ្ញាធរថៃគេធ្វើការងារទៅ ព្រោះករណីនេះកើតឡើងនៅទីនោះ»។

អ្នកឃ្លាំមើលរូបនេះបន្ថែមថា ចំណែកឯការផ្សាយរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានខេមរភាសាផ្សេងទៀតនៅក្រៅស្រុកជុំវិញរឿងចោទប្រកាន់អំពើឃាតកម្មលើលោក លិម គិមយ៉ា នៅទឹកដីថៃនោះ គឺជារឿងនយោបាយ ដើម្បីលាបពណ៌អាក្រក់ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះតែគំនុំបុគ្គលរបស់ក្រុម សម រង្ស៊ី ប៉ុណ្ណោះ។
គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?