នយោបាយ
គ.ស.ព.ស ច្រានចោលសំឡេងដែលបង្ហោះដោយទណ្ឌិត សម រង្ស៊ី
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ស្នើដល់ពលរដ្ឋកុំយល់ច្រលំ និងកុំចែកចាយនូវសារសំឡេងដែលទណ្ឌិត សម រង្ស៊ី បានបង្ហោះកាលពីថ្ងៃទី១០ ខែមករា ដោយថាជាសំឡេងក្លែងក្លាយបង្កើតឡើងដោយ AI។
លេខាធិការដ្ឋាន គ.ស.ព.ស បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែមករានេះថា៖ «សំឡេងដែល ទណ្ឌិត សម រង្ស៊ី បង្ហោះផ្សាយថា សម្តេចតេជោ មានជាប់ពាក់ព័ន្ធនឹងករណី លឹម គីមយ៉ា គឺជាសំឡេងក្លែងក្លាយ ដែលបង្កើតឡើងដោយ AI»។

បន្ទាប់ពីមានអំពើឃាតកម្មលើអតីតតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ក្រុមប្រឆាំងហាក់បានកំពុងប្រើប្រាស់ការស្លាប់របស់លោកដាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា ខណៈអ្នកវិភាគបានចាត់ទុកសកម្មភាពនេះថាជា «ការធ្វើអាជីវកម្មនយោបាយ»។
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត បានថ្លែងថា ក្រុមប្រឆាំងកំពុងទាញយកការស្លាប់របស់លោក លិម គិមយ៉ា ជាប្រយោជន៍របស់ខ្លួនដើម្បីរុញទោសកំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព។
លោកបញ្ជាក់ថា៖ «ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើនរណាជាអ្នកទទួលបានផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្តមួយដែលយើងនិយមហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។
លោកយល់ថា បក្សកាន់អំណាចនៅកម្ពុជា គ្មានហេតុផលអ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ា នោះទេ។

គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។
ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល