Connect with us

នយោបាយ

ខួប៤០ឆ្នាំឡើងជានាយករដ្ឋមន្ត្រី សម្ដេចតេជោរំលឹកពីអាទិភាពដំបូងដែលបានសន្យាចំពោះប្រជាជន

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បាន​រម្លឹកពីការសន្យាកាលពី៤០ឆ្នាំមុនចំពោះប្រជាជនពេលដែលសម្ដេចត្រូវបានសភាបោះឆ្នោតឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី(១៤ មករា ឆ្នាំ១៩៨៥)។ សម្ដេចនៅចាំបានថា ពាក្យដែលសម្ដេចថ្លែងក្នុងសភានៅពេលនោះគឺ «មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារបង្ហោះលើបណ្ដាញសង្គម​នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចំខួប៤០ឆ្នាំនៃការកាន់តំណែងងកំពូលក្នុងគណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកថា មូលហេតុដែលសម្ដេចបានសន្យាពេលនោះគឺមកពីកម្ពុជាពេលនោះខ្វះស្បៀងធ្ងន់ធ្ងរដោយសារ​តែគ្រោះទឹកជំនន់ និងរាំងស្ងួត។

សម្ដេចបានបញ្ជាក់ថា៖ «អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន»។

បច្ចុប្បន្នបញ្ហាវិបត្តិស្បៀងអាហារនៅកម្ពុជាលែងជាបញ្ហាទៀតហើយ ខណៈដែលរាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជានៅត្រឹមដំណាច់ឆ្នាំ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដូចជា គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០, យុទ្ធសាស្រ្តជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាដើម។

អតីតនាយករដ្ឋមន្ត្រីដ៏យូរជាងគេនៅកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានប្រឡូកចូលវិស័យនយោបាយនៅខែមករា ឆ្នាំ១៩៧៩ ជារដ្ឋមន្ត្រីការបរទេស​ក្នុងអាយុ២៧ឆ្នាំ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដំបូងនៅឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានអាយុ៣២ឆ្នាំ សម្ដេចបានរំលឹកផងដែរថា  ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម