នយោបាយ
គណបក្សក្រៅរដ្ឋាភិបាល៖ ក្រុមទណ្ឌិត សម រង្ស៊ី យកឃាតកម្មលើលោក លឹម គឹមយ៉ា ធ្វើជាអាជីវកម្មកេងចំនេញនយោបាយ
គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជាបានលើកឡើងថាទណ្ឌិត សម រង្ស៊ី និងគ្នីគ្នានៅក្រៅប្រទេសកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានកូតាពីខាងលោក កឹម សុខា ខណៈដែលពួកគេព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទៅលើមន្រ្តីរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។
ប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានថ្លែងថា ការធ្វើនយោបាយដោយយកអំពើឃាតកម្មលើជនរងគ្រោះមកធ្វើអាជីវកម្មនយោបាយគឺជានយោបាយដែលគ្មានសីលធម៌។

លោកថា៖ «ករណីសាកសពលោក លឹម គឹមយ៉ានេះ គឺសម រង្ស៊ី កំពុងកេងចំនេញផ្នែកនយោបាយ ធ្វើអាជីវកម្មដ៏អាក្រក់មួយ។ យើងឃើញថា សម រង្ស៊ី ជាមនុស្សម្នាក់ដែលស្អប់លោក លឹម គឹមយ៉ា ពីមុនមកនោះ តែគាត់ហ៊ានផុសវីឌីអូឃាតកម្មនៅលើផេករបស់គាត់ ដើម្បីធ្វើអាជីវកម្មនយោបាយ និងដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយដែលគ្មានសីលធម៌ ព្រោះទង្វើ សម រង្ស៊ី មិនដែលចូលចិត្តនឹងលោក គឹមយ៉ានោះទេ»។
ក្នុងករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើសង្គម និងនយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្មលើលោក លឹម គឹមយ៉ា នេះជាដើម។ លោក គុជ លី បានចោទជាសំនួរមួយថា«តើអ្នកណាទទួលផលចំណេញពីរឿងនេះ?» ព្រោះការជួលឃាតករសម្លាប់មនុស្សជារឿងធំ និងប្រថុយប្រថានខ្លាំងណាស់។ ដូច្នេះទាល់តែមានផលចំណេញធំ ទើបគេហ៊ានសម្រេចចិត្តធ្វើទៅរួច។
លោកបន្ថែមថា រដ្ឋាភិបាលគ្មានផលចំណេញអ្វីទាល់តែសោះចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ដូចករណីលោក លឹម គឹមយ៉ា។ មិនត្រឹមតែមិនចំណេញ តែទទួលការខាតបង់ធំធេងពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជនច្បាស់ជាសង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។
ជាក់ស្តែង គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំបានចោទប្រកាន់ភ្លាមៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ច និងតុលាការមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយក៏ដោយ។
ចំណែកប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យលោក អ៊ុន វិសិទ្ធគុន បានកត់សម្គាល់ពីសកម្មភាពនយោបាយរបស់លោក លឹម គីមយ៉ាថា លោក គឹមយ៉ា មិនមែនជាមនុស្សដែលមានឥទ្ធិពលសំខាន់នៅក្នុងឆាកនយោបាយទាល់តែសោះ ដោយគាត់គ្រាន់តែជាអតីតអ្នកតំណាងរាស្ត្រមួយរូបមកពីកូតាលោក កឹម សុខា ដែលរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនបានចេញមុខមាត់ក្នុងឆាកនយោបាយទៀតទេ។

លោកបន្តថា មហាជនទូទៅមិនដែលបានលឺឈ្មោះ និងមិនដែលបានស្គាល់លោក លឹម គីមយ៉ាទាល់តែសោះ។ ដូច្នេះគេអាចចោទសួរយ៉ាងសាមញ្ញថា តើរដ្ឋាភិបាលមានការចាំបាច់អ្វីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ឈរលើទឡ្ហីករណ៍ទាំងប៉ុន្មាននេះ គេមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។
លោក វិសិទ្ធគុន បានបញ្ជាក់ថា៖ «ការស៊ើបអង្កេតមិនទាន់លាតត្រដាងផង នាំគ្នាចោទរាជរដ្ឋាភិបាល ហើយយើងធ្វើយ៉ាងមិច ទើបដឹងថា គាត់ទៅមានសត្រូវជាមួយនរណាខ្លះ តែពួកគេនាំគ្នាចោទមកលើរាជរដ្ឋាភិបាល។ ដូច្នេះរឿងនេះ គឺជាលាបពណ៌មកលើរាជរដ្ឋាភិបាល ចឹងបងប្អូនឈប់ជឿក្រុមជ្រុលនិយមទាំងអស់នោះ»។
ជាក់ស្តែងលោក ឈុំ សេរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកបានលើកឡើងថា លោក លឹម គីមយ៉ា ធ្លាប់បាននិយាយបរិហារធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី ហើយសម រង្ស៊ី មានការខឹងសម្បារយ៉ាងខ្លាំងផងដែរ។
លោក សេរីសុខុម បានបញ្ជាក់ថា៖ «លឹម គឹមយ៉ានេះ ខ្ញុំស្គាល់ច្បាស់ គឺគាត់បារាំង។ ការពិត បើនិយាយទៅ គាត់មានកូតាខាងគណបក្សសិទ្ធិមនុស្សលោក កឹម សុខា។ បុគ្គលនេះ បង្កបញ្ហា បង្កើតរឿង មិនដឹងគាំទ្រអ្នកណាមួយឱ្យពិតប្រាកដ។ តែឥឡូវរឿងគាត់នេះ មកចោទទម្លាក់កំហុសទៅគណបក្សប្រជាជនទៀត»។
គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា និងត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រលប់ទៅប្រទេសថៃដើម្បីអនុវត្តន៍នីតិវិធិកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?