Connect with us

នយោបាយ

សម្ដេចតេជោ៖ អ៊ីរ៉ង់អាចជួយកម្ពុជាពង្រឹងសន្ដិសុខថាមពលរបស់ខ្លួន

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែងកោតសរសើលើសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ក្នុង​វិស័យ​បច្ចេក​វិទ្យា​និងថាមពល ដោយថា​ប្រទេសនេះអាច​គាំទ្រដល់កម្ពុជាក្នុងការពង្រឹសន្ដិសុខ​ថាមពលរដ្ឋរបស់ខ្លួន។

ជំនួបរវាងលោក Nazari និងសម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងជំនួបជាមួយឯកអគ្ករដ្ឋ​ទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅ​ទីក្រុងហាណូយលោក អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) នៅវិមានព្រឹទ្ធសភាកម្ពុជាព្រឹកថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ​បានរំលឹកពី​ការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ​កំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅទីក្រុងតេអេរ៉ង់កាលពីឆ្នាំ២០១២ ដោយបានសង្កេតឃើញនូវ​សក្ដានុពលរបស់ប្រទេសអ៊ីរ៉ង់។  សម្ដេចបានផ្ដល់អនុសាសន៍គាំទ្រដល់ប្រទេសនេះក្នុងការ​លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។

សម្ដេច​តេជោប្រទេសអ៊ីរ៉ង់ក៏អាចជួយគាំទ្រកម្ពុជាក្នុងការពង្រឹងសន្ដិសុខថាមពលរបស់ខ្លួនផងដែរ។

ឯកអគ្គរដ្ឋ​ទូតអ៊ីរ៉ង់​លោក Nazari បានលើកឡើងថា​ទំនាក់ទំនងកម្ពុជា-អ៊ីរ៉ង់គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរលោក​បាន​ស្នើជំរុញឱ្យមានការ​ផ្លាស់ប្ដូរទស្សនកិច្ចរវាង​ប្រទេសទាំងពីរឱ្យបាន​ញឹកញ៉ាប់ផងដែរ។

លោកបន្ថែមថា​អ៊ីរ៉ង់គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាកម្ពុជាអាចទាញប្រយោជន៍បានពីទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពេលដែលប្រទេសនេះមានសក្ដានុពលខ្លាំងទាក់ទងនឹងវិស័យថាមពល។ កម្ពុជាដែលមានជំហរអព្យាក្រឹតក្នុងភូមិសាស្ត្រនយោបាយពិភពលោកអាចជាដៃគូដ៏ល្អរបស់អ៊ីរ៉ង់។

លោកថា៖ «មូលដ្ឋានឧស្សាហកម្មដ៏រឹងមាំរបស់អ៊ីរ៉ង់ក្នុងការផលិតថាមពល អាចជួយបំពេញតម្រូវការថាមពលរបស់ប្រទេសកម្ពុជា ជាពិសេសជាមួយនឹងតម្រូវការអគ្គិសនី និងប្រេងឥន្ធនៈដែលកំពុងកើនឡើង»។

ទោះជាយ៉ាងណាលោកយល់ថាទំនាក់ទំនងនេះក៏ត្រូវទទួលស្គាល់ពីហានិភ័យដែលអាចកើតមានទាក់ទងនឹងជំហរអន្តរជាតិរបស់អ៊ីរ៉ង់ផងដែរជាពិសេស​ទាក់ទងនឹងការដាក់ទណ្ឌកម្ម និងអស្ថិរភាពក្នុងតំបន់។

ទំនាក់ទំនងការទូតរវាងកម្ពុជានិងអ៊ីរ៉ង់បង្កើតឡើងកាលពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះមានរយៈពេល៣៣ឆ្នាំហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម