Connect with us

នយោបាយ

ប្រធានសភាកម្ពុជាស្នើម៉ាឡេស៊ីដាក់បញ្ចូលសេចក្ដីសម្រេចមួយអំពីសន្ដិភាពទៅក្នុងមហាសន្និបាតអាយប៉ា

បានផុស

នៅ

ប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី បាន​ស្នើដល់​ប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ក្នុងការទទួលយកដាក់បញ្ចូលសេចក្ដីព្រាងសេចក្ដីសម្រេចមួយស្ដីពីសន្ដិភាពសកលដែលសភាកម្ពុជាផ្ដួចផ្ដើម​ទៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦។

សម្ដេចប្រធានសភា (ខាងស្ដាំ) ទទួលស្វាគមន៍ប្រធានសភាម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចប្រធានសភាកម្ពុជា និងប្រធានសភាម៉ាឡេស៊ីនៅវិមានសភាកម្ពុជាកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយលោកប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ក៏បានទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា ដោយបានវាយតម្លៃ និងគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះពលិកម្មនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសន្តិភាព។

នាយកខុទ្ទកាល័យប្រធានសភា និងជាអ្នកនាំពាក្យលោក កែវ ពិសិដ្ឋ បានឱ្យកម្ពុជាថ្មីដឹងថា ពង្រាងសេចក្ដីសម្រេចដែលសម្ដេចប្រធានសភាបានស្នើនោះគឺជារបៀវវារៈទាក់ទងនឹង «សន្ដិភាពសម្រាប់មនុស្សជាតិ​ និងភពផែនដី» ដោយរដ្ឋសភាកម្ពុជានឹងផ្ដួចផ្ដើមព្រាងសេចក្ដីសម្រេចនេះដើម្បីពិភាក្សា និងសុំការគាំទ្រពីសមាជិកនៃមហាសន្និបាតអាយប៉ា។

នាយកខុទ្ទកាល័យប្រធានសភា និងជាអ្នកនាំពាក្យលោក កែវ ពិសិដ្ឋ

លោកបានបញ្ជាក់ថា៖ «សម្តេចលោកលើកពីការស្នើប្រធានបទ “សន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលស៊ីគ្នានឹងមូលបទរបស់អាយប៉ា “បរិយាបន្ន និងនិរន្តភាព”។ កម្ពុជានឹងព្រាងសេចក្តីសម្រេច ពាក់ព័ន្ធនឹងប្រធានបទ នេះ ដោយនឹងបញ្ជាក់ពី “ធម្មនុញ្ញសន្តិភាព” ដែលជាឯកសារគោលមួយដ៏សំខាន់ ដែលផ្តួចផ្តើមដោយសម្តេចតេជោ កាលពីកិច្ចប្រជុំសភាអន្តរជាតិ IPTP១១»។

សភាកម្ពុជាទើបបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំប្រឆ្នាំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ហើយបានសម្រេចនូវសេចក្តីប្រកាសភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពជាតម្រូវការរបស់មនុស្សជាតិទូទំាងសកលលោក គ្មានប្រទេសណាមួយមិនត្រូវការសន្តិភាពនោះឡើយ។

គួរឱ្យដឹងដែរថាមហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា ដែលវិវត្តន៍មកពីអង្គការអន្តរសភាអាស៊ានត្រូវបានបង្កើតឡើងនៅដើមទស្សវត្សទី៩០ ដោយប្រទេសភីលីពីនជាប្រធានដឹកនាំដំបូងគេឆ្នាំ១៩៩៣ និងឆ្លាស់វេនដឹកនាំជាបន្តបន្ទាប់ក្នុងប្រទេសសមាជិកអាស៊ាន។ ប្រទេសម៉ាឡេស៊ីបានទទួលទង់បន្តវេនក្នុងការដឹកនាំអាយប៉ាបន្ទាប់ពីប្រទេសឡាវសម្រាប់ការដឹកនាំឆ្នាំ២០២៥នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម