Connect with us

នយោបាយ

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

បានផុស

នៅ

អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ទណ្ឌិតសម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងមានចេត​នាយកករណីឃាតកម្មលោក លិម គិមយ៉ា អតីតតំណាងរាស្រ្តធ្វើជាឈ្នន់បន្តជីវិតនយោបាយ ដើម្បីមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖ «ករណីឃាតកម្មលោក លិម គិមយ៉ានេះ ភាគីខាងលោក សម រង្ស៊ី ទទួលផលចំនេញយ៉ាងច្រើនដូចជា មានលេសថ្មីៗទម្លាក់កំហុសទៅលើសម្ដេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសបន្ដជីវិតនយោបាយរបស់គាត់កុំឱ្យវិស័យស្ងាត់ពេក និងមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោផងដែរ»។

លោកបន្តថា៖ «ខ្ញុំគិតថា រឿងនេះមិនមានអ្វីចម្លែកទេ ទណ្ឌិត សម រង្ស៊ី នៅតែចិញ្ចឹមចិត្តសងសឹងគំនុំផ្ទាល់ខ្លួនរបស់គាត់ ហើយទាញទម្លាក់ពីរឿងមួយចូលទៅរឿងមួយទៀតទៅលើរាជរដ្ឋាភិបាលទាំងរឿង CLV រឿងកោះគុត រឿងព្រំដែនផ្សេងៗទៀត។ បំណងគាត់តែមួយ គឺសងសឹកគំនុំផ្ទាល់ខ្លួន និងបង្កចលចលក្នុងប្រទេស ដើម្បីគាត់មានឱកាសចូលស្រុកខ្មែរវិញ»។

អ្នកវិភាគរូបនេះបានបន្ថែមថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី រំកិលទៅកាន់ទីងងឹតតែខ្លាំងហើយ ដោយសារការជំរុញ ការអំពាវនាវ និងការកៀរគរប្រជាពលរដ្ឋផ្សេងៗទៀត ហាក់ដូចគ្មានពលរដ្ឋអើពើ និងជ្រោលច្របល់ទៅតាមការអំពាវនាវរបស់គាត់នោះទេ។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋកម្ពុជាគ្មានជំនឿលើអតីតមេដឹកនាំក្រុមឧទ្ទាមរូបនេះបន្តទៀតនោះទេ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងផងដែរថា ទណ្ឌិត សម រង្ស៊ី តែងតែប្រើប្រាស់ទង្វើស្មោគគ្រោគគំរាមកំហែងសុខសន្តិភាព និងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។

លោកបញ្ជាក់ថា៖ «លោក សម រង្ស៊ី សូម្បីតែសាកសពជនរងគ្រោះក៏លើកលែងដែរ គឺខ្លួនគាត់ផ្ទាល់ និងបក្ខពួកគាត់ពីរបីនាក់ហ្នឹង តែងតែប្រើប្រាស់សាកសពជនរងគ្រោះធ្វើជាជំនួញនយោបាយ ធ្វើជាឈ្នន់កេងចំនេញនយោបាយគ្រប់រូបភាព។ ក្នុងនាមយើងជាពលរដ្ឋខ្មែរដូចគ្នា យើងគួរតែចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ ប៉ុន្ដែត្រូវកេងចំនេញពីទុក្ខសោកក្រុមគ្រួសារគាត់បែបនេះទេ»។

ការប្រើប្រាស់ល្បិចកលទុច្ចរិតរបស់លោក សម រង្ស៊ី កន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក្លាយជាជនរងគ្រោះ និងមួយចំនួនទៀតបានក្លាយជាជនល្មើសដោយមិនដឹងខ្លួន ខ្លះជាប់ពន្ធនាគារ និងមួយចំនួនទៀតរត់ចោលស្រុក។ ក្នុងន័យនេះ លោក សំ សឿន បានកត់សម្គាល់ឃើញថា ពលរដ្ឋឈប់ជឿលើលោក សម រង្ស៊ី ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលភ្លូកទឹកភ្លូកដីទាំងសកម្មជនប្រឆាំង និងពលរដ្ឋនៅគ្រប់ទិសទី។

ទោះបីជាយ៉ាងណា លោកបានបន្ថែមថា កន្លងមកពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខត្រង់ៗនោះទេ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថា ជាការរំលោភសិទ្ធផ្សេងៗ ប៉ុន្តែពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផងដែរ។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវទៅតាមច្បាប់។

ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋា ភិបាល ដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍ទៀតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទីutes មុន

សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​បេសកកម្ម​សង្គ្រោះ​​និង​ស្វែងរក​ទាហាអាមេរិកបាត់ខ្លួន​​៤នាក់កំពុង​មមាញឹក​​​នៅ​លីទុយអានី

កីឡា៩ នាទីutes មុន

ពេជ្រ អាទិទេព មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​ពេល​នេះ​មិន​ភ្លេច​ឡើយ​សង្វៀន​​បាយ័ន​ជា​កន្លែង​ផ្ដល់​ឱកាស​

សេដ្ឋកិច្ច១៦ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកការផលិតចំណីអាហារមានស្តង់ដារខ្ពស់

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារាកូរ៉េព្រួតគ្នាបរិច្ចាគ​ប្រាក់រាប់លានដុល្លារ ជួយដល់​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ

Sokha Hotels

ព័ត៌មានពេញនិយម