នយោបាយ
សម្តេចធិបតី ទាត់ចោលការចោទប្រកាន់លើឃាតកម្មលោក លិម គិមយ៉ា និងប្រាប់ទណ្ឌិត សម រង្ស៊ី ឱ្យឈប់ធ្វើអាជីវកម្មលើសព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានថ្កោលទោសចំពោះឃាតកម្មបាញ់សម្លាញ់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេសថៃ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទាត់ចោលការចោទប្រកាន់ករណីឃាតកម្មនេះ ថាមិនជាប់ពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយសម្តេចតេជោ ហ៊ុន សែន ឡើយ។ មិនតែប៉ុណ្ណោះ សម្តេចធិបតី ថែមទាំងប្រាប់ទៅទណ្ឌិត សម រង្ស៊ី ឱ្យឈប់ប្រឌិតរឿងចោទប្រកាន់ និងឈប់ធ្វើជាជីវកម្មនយោបាយលើសពលោក លិម គិមយ៉ា ទៀតទៅ។

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអះអាងច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន មិនជាប់ពាក់ព័ន្ធ និងមិននៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា ដូចការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងឡើយ។ សម្តេចធិបតី បានគូសបញ្ជាក់ថា តើរាជរដ្ឋាភិបាលល្ងង់ណាស់ទៅឬបើសិនខ្លួននៅពីក្រោយឃាតកម្មនេះ ហើយបែរទៅជាបញ្ចូនជនសង្ស័យជាឃាតករទៅឱ្យអាជ្ញាធរថៃនោះ? បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន គ្មានហេតុផលអ្វីទៅរៀបចំផែនការធ្វើឃាតលើលោក លិម គិមយ៉ា លើទឹកថៃនោះទេ។

សម្តេចធិបតី បានបន្តអះអាងថា ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា មកលើសម្តេចតេជោ គឺពិតជាអយុត្តិធម៌ណាស់ ហើយសម្តេចក៏ចង់ដឹងដែរថា រឿងឃាតកម្មនេះយ៉ាងម៉េច ហើយអ្នកណាជាមេឃ្លោងនៅពីក្រោយរឿងរ៉ាវនេះ។ ដោយសារតែចង់បានយុត្តិធម៌ និងចង់ដឹងពីការពិតនេះហើយ ទើបអាជ្ញាធរកម្ពុជា បានចាប់ខ្លួនភ្លាមៗនូវជនសង្ស័យជាឃាតករដែលរត់មកកម្ពុជា និងបានបញ្ជូនទៅឱ្យអាជ្ញាធរថៃ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។
ការអះអាងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៅពេលនេះ គឺជាការឆ្លើយតបទៅកាន់ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងនៅខាងក្រៅប្រទេសដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មលោក លិម គិមយ៉ា។ ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងចោទបែបនេះទាំងដែលអាជ្ញាធរថៃកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី នេះ ត្រូវបានសម្តេចធិបតី ចាត់ទុកថា ជាការកេងចំណេញនយោបាយ ជាការយកសពលោក លិម គិមយ៉ា ធ្វើអាជីវកម្មនយោបាយ។ សម្តេចធិបតី បានប្រាប់ទៅទណ្ឌិត សម រង្ស៊ី និងបក្ខពួក ឈប់ធ្វើអាជីវកម្មនយោបាយលើសពលោក លិម គិមយ៉ា ទៀតទៅ។

ពាក់ព័ន្ធករណីឃាតកម្មលើលោក លិម គិមយ៉ា នេះ អគ្គស្នងការនគរបាលជាតិថៃកាលពីពេលថ្មីៗនេះ បានអះអាងថា ករណីនេះ គឺជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងមិនពាក់ព័ន្ធកម្រិតប្រទេសនោះទេ។ ការអះអាងនេះ ជាការសបញ្ជាក់ជាបឋមហើយថា ករណីនេះ មិនជាប់ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងសម្តេចតេជោឡើយ។ ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែរង់ចាំមើលលទ្ធផលស៊ើបអង្កេតរបស់អាជ្ញាធរថៃ ព្រោះសម្តេច ក៏ចង់ដឹងដែរថា អ្នកណាដែលរៀបចំផែនការធ្វើឃាតលើលោក លិម គិមយ៉ា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក