នយោបាយ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់ក្រសួងកសិកម្ម និងក្រសួងធនធានទឹក បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវស្រែប្រាំងជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយថាដើម្បីពង្រឹងបន្ថែមនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល និងពង្រឹងនយោបាយគ្រប់គ្រងទឹក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងពេលបិទអង្គប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងពេលបិទនោះសម្ដេចបានវាយតម្លៃខ្ពស់ចំពោះការអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាដូចជាតម្លៃស្រូវចុះថោក និងកង្វះទឹកកន្លងទៅ ដោយបានណែនាំឱ្យបន្តដោះស្រាយបញ្ហានេះជូនពលរដ្ឋជាបន្តទៀត។

ជាមួយគ្នានោះសម្ដេចក៏បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេសការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង។
ដើមឆ្នាំ២០២៥នេះ ប្រជាកសិករបានបង្ហាញក្ដីកង្វល់ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលកសិផល ពិសេសការធ្លាក់ថ្លៃនៃតម្លៃស្រូវប្រភេទអូអឹម (OM)។

ជាការឆ្លើយតបទៅនឹងបញ្ហានេះរដ្ឋាភិបាលបានទម្លាក់លុយឱ្យទៅរោងម៉ាស៊ីនកិនស្រូវ៤០លានដុល្លាសម្រាប់ទទួលទិញស្រូវ និងសម្រាប់បង្វិលប្រមូលទិញកសិផល ខណៈថវិកាប្រមាណ៣០លានដុល្លារ ក៏បានបន្ថែមសម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំងយន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកាប្រមាណ ១៥០លានដុល្លារផ្សេងទៀតផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?