Connect with us

នយោបាយ

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងថាកម្មវិធីផ្ដល់ដីដល់ពលរដ្ឋក្រីក្រពិតប្រាកដអាចនឹងចាប់ផ្ដើមទទួលពាក្យពីពលរដ្ឋចាប់ពីខែកុម្ភៈ ដើម្បីផ្ដល់ដីជូនពលរដ្ឋក្រីក្រពិតប្រាកដ និងទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារពិសេសនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីសម្រួលដល់ការងារនេះ រដ្ឋាភិបាលបានបង្កើតគណកម្មាការជាតិមួយដែលមានលេខាធិការដ្ឋានមួយធ្វើជាសេនាធិការ។ ហើយចំពោះនីតិវិធីបែបបទទីកន្លែងដាក់ពាក្យស្នើសុំនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានដី លេខាធិការដ្ឋាននឹងចាប់ផ្ដើមជូនដំណឹងជាបន្តបន្ទាប់ហើយនឹងអាចចាប់ផ្ដើមទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ។

សម្ដេចថា៖ «ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វ២។ ទី១គឺយុទ្ធសាស្ត្រផ្ដល់ពលរដ្ឋ​ដែលខ្វះដីពិតប្រាកដ និងទី២ប្រជាពលរដ្ឋ​ខ្មែរនឹងមានលទ្ធភាពផ្ទាល់ក្នុងការការពារដី និងសហគមន៍ដែលខ្លួនបានរស់នៅ»។

បើតាមសម្ដេចធិបតីក្រៅពីផ្ដល់ដីជូនរដ្ឋាភិបាលក៏នឹងរៀបចំជាភូមិករជូនផងដែរ។

គួរឱ្យដឹងដែរថាក្នុងពេលបិទកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោង ដីសម្បទានសង្គមកិច្ច៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣២ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥១ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម