Connect with us

នយោបាយ

នគរបាលថាការឃាត់ខ្លួនលោក ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ

បានផុស

នៅ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប​ញ្ជាក់ថាការឃាត់ខ្លួនអនុប្រធានស្ដីទីគណបក្សកម្លាំងជាតិលោក ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងការគាប់សង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាលោក ផាន់ សារ៉ាត់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងករណីញុះញង់បង្កភាពវឹកវរដល់សន្ដិសុខសង្គម ផ្សព្វផ្សាយព័ត៌មាន​បំភ្លៃខុសពីការពិត ដែលមានចេតនាញុះញង់នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខជាតិដែលប្រព្រឹត្តិកាលពីកន្លងទៅនេះ។

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «ដោយយោងតាមចម្លើយសារភាព និងភស្ភុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តិសកម្មភាពបំភ្លៃព័ត៌មាននិងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវងដល់សន្ដិសុខសង្គមប្រាកដមែន»។

គួរឱ្យដឹង​ថា​កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តតាកែវបានចុះឃាត់ខ្លួនលោក ផាន់ សារ៉ាត់ នៅក្នុងដូនកែវ វេលាម៉ោង៤ល្ងាច ដោយមិនបានបញ្ជាក់ពីមូលហេតុទេ ខណៈគណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃបន្ទាប់ ដោយបានចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក្នុងសេចក្ដីប្រកាសព័ត៌មានរបស់នគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះច្រានចោលដោយថាមិនជាប់ពាក់ព័ន្ធនឹងការគាបសង្កត់​ ឬបំភិតបំភ័យផ្នែកនយោបាយដូចការចោទប្រកាន់នោះទេ។ ហើយមកដល់ថ្ងៃទី៣០ ខែមករានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូន​ខ្លួនទៅកាន់តុលាការដើម្បី​បន្ត​នីតិវិធីផ្លូវច្បាប់ហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម