Connect with us

នយោបាយ

រដ្ឋាភិបាលដាក់គោលដៅយកខេត្តកំពង់ធំជាទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា​ខេត្តកំពង់ធំគឺជាអទិភាពមួយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ ដោយបានធានាដល់ស្ថេរភាពតម្លៃដល់ពលរដ្ឋដែលដាំចន្ទីក្នុងខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពេលចុះមូលដ្ឋានជួបពលរដ្ឋនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងសហគមន៍កសិកម្មទំនើបចន្ទីប្រាសាទសំបូររុងរឿង ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាខេត្តកំពង់ធំគឺជាខេត្តគោលដៅនៃការប្រមូលផ្ដុំរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី។

សម្ដេចថា៖ «ទៅមុខទៀតទីផ្សារគឺនៅកំពង់ធំហ្នឹងហើយ! [..] ការងារនេះយើងបានរៀបចំហើយមិនមែនត្រឹមតែជាគោលនយោបាយទេ។ ឥឡូវនេះមានប្រតិបត្តិការក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនអីកំពុងប្រតិបត្តិការបណ្ដើរៗហើយគ្រាន់តែយើងចងក្រងឱ្យកាន់តែប្រសើរ»។

សម្ដេចបន្ថែមថាមានអ្នកប្រមូលទិញហើយដូច្នោះសូមពលរដ្ឋចូលរួមជាមួយសហគមន៍ដើម្បីធ្វើតាមស្ដង់ដារនៃការផលិតរបស់អ្នកប្រមូលទិញ។

ក្នុងឆ្នាំ២០២៤កម្ពុជាបានក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក ខណៈប្រទេសនេះមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម