នយោបាយ
សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ
ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចថាសម្ដេចបានជួយលោក សេង សារី ជាងច្រើនឆ្នាំហើយបានទំនាក់ទំនងគ្នាជាច្រើន។ សម្ដេចបានចាត់ទុកទំនាក់ទំនងនេះជាប្រភេទនៃការពិគ្រោះយោបល់ មិនមែនជាចារកម្មនោះទេ។

ការលើកឡើងរបស់សម្ដេចតេជោគឺបន្ទាប់ពីមានសារបែកធ្លាយពីការរាយការណ៍ពីការវិវត្តន៍របស់ក្រុមប្រឆាំងពីលោក សេង សារី ដែលបច្ចុប្បន្នកំពុងនៅប្រទេសអូស្ត្រាលីជូនសម្ដេចតេជោ ហើយលោកបានធ្វើសម្ភាសន៍បកស្រាយជាមួយសារព័ត៌មានក្រៅស្រុកអាស៊ីសេរី។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅយប់ថ្ងៃទី៦ ខែមករា ថាសារបែកធ្លាយនោះគឺស្រួចស្រាលណាស់បើធៀបនឹងសារឆ្លងឆ្លើយរបស់សម្ដេចជាមួយលោក សេង សារី កាលពីកន្លងទៅនិងកំពុងរក្សាទុក។
សម្ដេចបានបន្ថែមថា៖ «បើទោះសេង សារីនិយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរព្រោះទោះយ៉ាងណាក៏សេង សារីហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ»។

សម្ដេចតេជោបានបញ្ជាក់ថាសម្ដេចបានជួយលោក សារី បង់ប្រាក់រំលោះផ្ទះ ព្រមទាំងផ្ដល់ថវិកាប្រមាណ១២ម៉ឺនដុល្លារសម្រាប់កិច្ចការស្រាវជ្រាវ និងគាំទ្រឱ្យលោកបង្កើតគណបក្សនយោបាយនៅកម្ពុជាផងដែរ។
សម្ដេចថា៖ «សេង សារីពុកមិនដែលចាត់ទុកកូនជា ចារកម្មឬជាចំណាប់ខ្មាំងនោះទេ ពុក គោរពដល់ការសម្រេចចិត្តរបស់កូនដូចជាកូនសុំបង្កើតបក្សស្នើឱ្យពុកគាំទ្រពុកផ្តល់ការគាំទ្រ។ កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេដ្ឋជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក?ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ»។
ក្នុងសារបង្ហោះនៅយប់ថ្ងៃទី៦ ខែកុម្ភៈដែរនោះលោក សេង សារី ថាលោកពិតជាទទួលបានទឹកប្រាក់ពីសម្ដេចតេជោ និងជំនួយផ្សេងៗពីសម្ដេចពិតប្រាកដមែន រួមទាំងគម្រោងបង្កើតបក្សនយោបាយ ហើយលោកក៏បានផ្ញើនូវព័ត៌មានសំខាន់ៗពីបក្សប្រឆាំងនៅក្រៅប្រទេសជូនសម្ដេចតេជោជាទៀងទាត់ផងដែរ។
បន្ទាប់ពីមានការបែកធ្លាយសារសំឡេងរបស់លោកជាមួយសម្ដេចតេជោ លោក សារី ក៏បានប្រកាសឈប់មានទំនាក់ទំនងជាមួយសម្ដេចតេជោ ទោះជាយ៉ាងណាលោក សេង សារី នៅតែគោរពសម្ដេចតេជោដោយថាសម្ដេចជាអ្នកនយោបាយដែលពូកែ និងបញ្ចុះបញ្ចូល ហើយលោកនៅតែហៅសម្ដេចតេជោថាជាពុកដដែល។

លោកសរសេរថា៖ «ចាប់នេះតទៅខ្ញុំសូមប្រកាសមិនធ្វើជាអ្នកបឹក្សាយោល់ជូនពុកទៀតទេ។ តែខ្ញុំនៅសុំហៅពុកថាពុក ព្រោះពុកជាមនុស្សទីមួយហើយដែលខ្ញុំហៅថាពុក បន្ទាប់ពីឪពុកបង្កើតរបស់ខ្ញុំ»។
បណ្ឌិត សេង សារី ធ្លាប់ជាអ្នកវិភាគនៅកម្ពុជា និងបានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងអំឡុងឆ្នាំ២០១៩។ ក្រោយទៅប្រទេសអូស្ត្រាលីលោកហាក់បានភ្ជាប់ខ្លួនកាន់តែស្និតជាមួយមេដឹកនាំក្រុមប្រឆាំងលោក សម រង្ស៊ី និងតែងតែវាយប្រហារក្រុមដែលនៅខាងលោក កឹម សុខា ជានិច្ច។ នៅដើមខែកុម្ភៈ សារសំឡេងរបស់លោកនិងសម្ដេចតេជោត្រូវបានបែកធ្លាយលើបណ្ដាញសង្គមដែលបង្ហាញពីសមាសភាពពិតរបស់លោកធ្វើឱ្យមានការភ្ញាក់ផ្ញើលជាខ្លាំងក្នុងចំណោមអ្នកនយោបាយ និងអ្នកតាមដានសង្គមនៅកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ