Connect with us

នយោបាយ

សម្ដេចតេជោព្រមានបញ្ចេញឯកសារទំនាក់ទំនងជាមួយលោក សេង សារី

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសហការីសម្ដេចបានរៀបចំឯកសារទំនាក់ទំនងរវាងសម្ដេចនិងលោក សេង សារី រួចហើយដែលអាចនឹងបង្ហោះទៅក្នុងបណ្ដាញសង្គមផងដែរ។ ការព្រមានបញ្ចេញឯកសារនេះគឺបន្ទាប់ពីសម្ដេចបានឃើញនៅបទសម្ភាសន៍រវាងលោក សេង សារី ជាមួយនឹងកាសែតអាស៊ីសេរីកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សេង សារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍រវាងលោក សេង សារី និងកាសែតអាស៊ីសេរីកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ លោក បានលើកឡើងថាលោកចាញ់ល្បិចសម្ដេចតេជោធ្លាក់ទៅជាចារជនរបស់សម្ដេច ព្រមទាំងប្រកាសថាចូលធ្វើនយោបាយជាមួយក្រុមប្រឆាំងផងដែរ។

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងលោក សេង សារី មិនមែនជាចារកម្មរបស់សម្ដេចទេតែជាទំនាក់ទំនងនៃការពិគ្រោះយោបល់។ បន្ថែមលើកនេះសម្ដេចក៏ព្រមានបង្ហោះសារឆ្លើយឆ្លងរវាងសម្ដេចនិងលោក សេង សារី ផងដែរបន្ទាប់ពីសម្ដេចមើលឃើញថាលោក សេង សារី បានឈានហួសបន្ទាត់ក្រហមចាត់ទុកសម្ដេចជាសត្រូវ។

សម្ដេចសរសេរថា៖ «ខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីសេង សារីឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។ នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំងសម្លេងទាំងសំណេរខ្ញុំនិងបញ្ចេញតាម Channel telegram របស់ខ្ញុំដែលសមាជិកជាង៨០មុឺននាក់។ សហការីរបស់ខ្ញុំបានតម្រៀបសារទាំងនេះតាមលំដាប់លំដោយរួចហើយខ្ញុំគ្រាន់តែforward ចូលទៅchannel telegram ជាការស្រេច»។

សម្ដេចបន្ថែមថា ពេលសារចេញទៅគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារីជាមួយអាសុីសេរីយប់មិញ។

គួរឲ្យដឹងដែរថាលោក សេង សារី ធ្លាប់ជាអ្នកវិភាគនៅកម្ពុជា និងបានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងអំឡុងឆ្នាំ២០១៩។ ក្រោយទៅប្រទេសអូស្ត្រាលីលោកហាក់បានភ្ជាប់ខ្លួនកាន់តែស្និតជាមួយមេដឹកនាំក្រុមប្រឆាំងលោក សម រង្ស៊ី និងតែងតែវាយប្រហារក្រុមដែលនៅខាងលោក កឹម សុខា ជានិច្ច។ នៅដើមខែកុម្ភៈ សារសំឡេងរបស់លោកនិងសម្ដេចតេជោត្រូវបានបែកធ្លាយលើបណ្ដាញសង្គមដែលបង្ហាញពីសមាសភាពពិតរបស់លោកធ្វើឱ្យមានការភ្ញាក់ផ្ញើលជាខ្លាំងក្នុងចំណោមអ្នកនយោបាយ និងអ្នកតាមដានសង្គមនៅកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៦ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម