Connect with us

នយោបាយ

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានថ្លែងថាប្រទេសចិន​នឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប៉ះពាល់ដល់មិត្តភាពចិន-កម្ពុជានោះទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ការលើកឡើងរបស់លោកគឺបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម​ចិន​ We-Media មួយចំនួនបានលើកឡើងថា​កម្ពុជាកំពុងជ្រើសរើសអាមេរិក ហើយគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកំពុងជាប់គាំង។

Guo Jiakun
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិននៅថ្ងៃទី៦ ខែកុម្ភៈ បានដកស្រង់ប្រសាសន៍របស់លោក Guo ដែលបានថ្លែងក្នុងសន្នីសិទសារព័ត៌មានប្រចាំសប្ដាហ៍មកចុះផ្សាយថាការលើកឡើងដោយសង្ស័យពីមិត្តភាពកម្ពុជា-ចិននេះគឺ​ជាការប្រមាថគ្មានមូលដ្ឋានសុទ្ធសាធ និងជាការប្រមាថដោយចេតនា។

លោក Guo បាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជានឹងរារាំងការរំខាន។ យើងនឹងមិនអនុញ្ញាតឱ្យមានការប្រមាថដោយចេតនាណាមួយប្រឆាំងនឹងមិត្តភាពរបស់យើងទេ ហើយអ្នកនិយាយពាក្យចចាមអារ៉ាមណាមួយនឹងត្រូវទទួលខុសត្រូវ និងផលវិបាកផ្លូវច្បាប់»។

លោក Guo បាននិយាយថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តនិងដៃគូរដែលទុកចិត្តបំផុតដែលគាំទ្រគ្នាទៅវិញទៅមក និងចែករំលែកភាពសុខដុមរមនា ដែលបម្រើផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេស និងប្រជាជនទាំងពីរ មានភាពរស់រវើក និងសក្តានុពលនៃការអភិវឌ្ឍន៍ ហើយមិនអាចចុះខ្សោយ ឬបំផ្លាញដោយកម្លាំងណាមួយឡើយ។

កម្ពុជា-ចិនបានបង្កើតទំនាក់ទំនងការទូតជាមួយក្នុងនៅខែកក្កដា ឆ្នាំ១៩៥៨ និងបានបន្តទំនាក់ទំនងនេះកាន់តែស្អិតរមួតឈានដល់ភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានបង្កើនដល់កម្រិត«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»នៅឆ្នាំ២០២៤ ក្នុងខួបទំនាក់ទំនង៦៦ឆ្នាំ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម