នយោបាយ
សម្ដេចតេជោ៖ ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រកាសកំចាត់ចោលអ្នកដែលចង់សម្លាប់សម្ដេច និងគ្រួសារ ដោយថាសម្ដេចបានដឹងមេខ្លោងជាអ្នកណាហើយ តែពេលនេះ«ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»។

ក្នុងសារបង្ហោះនៅហ្វេសបុកផេកនៅថ្ងៃទី១៣ ខែកុម្ភៈ នេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវសំឡេងចំនួន២របស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។

សម្ដេចតេជោថានេះគ្រាន់តែជាព័ត៌មានតូចមួយនៃផែនការភេរវកម្មលើគ្រួសារសម្ដេចប៉ុណ្ណោះជាមួយនឹងការប្រកាសថានឹងកំចាត់ចោលអ្នកដែលចង់សម្លាប់សម្ដេចនិងគ្រួសារ។
សម្ដេចបានសរសេរបង្ហោះថា៖ «យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា?តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ? យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ? ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ»។

គួរឱ្យដឹងដែរថា គម្រោងការធ្វើឃាតសម្ដេចតេជោត្រូវបានទម្លាយដោយសម្ដេចតេជោកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពេលសម្ដេចអញ្ជើញថ្លែងក្នុងពិធីសម្ពោធអាគារសិក្សានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ដេចបានចាត់ទុកសកម្មភាពនេះជាអំពើភេរវកម្ម និងផ្ដាំទៅបរទេសកុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងប្រទេស ខណៈសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សដែលចូលរួមក្នុងផែនការនេះជាបន្តបន្ទាប់ហើយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ