Connect with us

នយោបាយ

អ្នកវិភាគយល់ថាការចង់ធ្វើឃាតសម្ដេចតេជោជាទង្វើអមនុស្សធម៌ចង់រុញប្រទេសឱ្យអស្ថេរភាព

បានផុស

នៅ

អ្នកវិភាគ និងអ្នកតាមដាន​សង្គមយល់ថាការប្រើប្រាស់ភាសាចង់ធ្វើឃាតសម្ដេចតេជោ និងគ្រួសារសូម្បីតែក្មេងតូចក៏មិនទុកនោះ​ ជាទង្វើអមនុស្សធម៌មិនអាចទទួលយកបាន។ ការប្រើប្រាស់វប្បធម៌ហិង្សាទាំងនេះគឺចង់ធ្វើឱ្យសង្គមកម្ពុជាបែកបាក់ និងអស្ថេរភាព។

តេជោ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងគឺបន្ទាប់ពីសម្ដេចតេជោបញ្ចេញនូវខ្សែអាត់សំឡេងកាលពីថ្ងៃទី១៣ ខែកុម្ភៈ របស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។

អ្នកវិភាគសង្គមលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាមិននឹកស្មានថាភាសាហិង្សាបែបនេះចេញពីមាត់ស្ត្រីជនជាតិខ្មែរបែបនេះនោះឡើយ ព្រោះជនជាតិខ្មែរជាជនជាតិមានវប្បធម៌ សីលធម៌ និងគោរពច្បាប់ទម្លាប់។

លោកថា៖ «នេះគឺជាវប្បធម៌មួយដែលហួសសម័យហើយដែលប្រើប្រាស់វប្បធម៌អំពើហិង្សា គំរាមកំហែង ធ្វើឃាត ។ល។ ដូច្នេះបើទង្វើនេះត្រូវបានបកអាក្រាតពីការពិតមែននោះជនទាំងនោះនឹងសាបរលាបបាត់បង់នូវប្រជាប្រិយ ទំនុកចិត្ត និងមិនអាចក្លាយជាអ្នកដែលដឹកនាំ ឬអ្នកនយោបាយដែលគេទុកចិត្តនោះទេ»។

បណ្ឌិត ជ័យ តិច

ជាមួយគ្នានេះអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាការប្រើប្រាស់វប្បធម៌ហិង្សាគ្មានមនុស្សធម៌នេះ គឺប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលគួរឱ្យបារម្ភទៀតនោះ គឺវប្បធម៌បែបនេះត្រូវបានប្រើប្រាស់ដោយបរទេសដែលមានបំណងចង់ផ្តួលរលំរដ្ឋាភិបាលណាដែលមិនដើរតាមខ្សែរបន្ទាត់នយោបាយរបស់ពួកគេ។

លោកថា៖ «ការរៀបចំផែនឃាតកម្មទៅលើថ្នាក់ដឹកនាំកម្ពុជា​ គឺជាអំពើមិនអាចលើកលែងទោសបានទោះក្នុងរូបភាពណាក៏ដោយ»។

លោក ដាវិត យល់ថាភាសាហិង្សាបែបនេះអាចចេញពីបក្ខពួករបស់លោក សម រង្ស៊ី ដែលកាលពីកន្លងមកក្រុមប្រឆាំងនេះតែងតែប្រើប្រាស់ភាសាហិង្សាជ្រុលនិយមជានិច្ចសំដៅមកកាន់សម្ដេចតេជោ និងគ្រួសារ។

លោកបន្ថែមថា៖ «កន្លងមកក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលមានទណ្ឌិត សម​ រង្សី និងបក្ខពួករបស់ខ្លួនតែងតែបង្ហោះសារជ្រុលនិយមពីការផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចួលរួមជាមួយក្រុមទាំងនោះ ហើយច្បាស់ណាស់ក្រុមទាំងនោះនឹងខំរៀបចំផែនការ និងគម្រោងការផ្សេងៗដើម្បីបង្កអស្ថិរភាពនិង សន្តិសុខកម្ពុជា»។

លោក ថុង ម៉េងដាវិត

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន» ដោយប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់ធ្វើអំពើនេះ។

ក្រោយមានហេតុការណ៍នៃគម្រោងធ្វើឃាតមេដឹកនាំប្រទេសត្រូវបែកធ្លាយឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានបញ្ជាឱ្យកងកម្លាំងនគរបាលជាតិ បង្កើនការយកចិត្តទុកដាក់លើការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម ដោយថា «មិនអាចធ្វេសប្រហែសបានឡើយចំពោះបញ្ហាសន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គម»។

សម្រាប់អ្នកវិភាគយល់ថាគ្រប់គណបក្សនយោបាយគ្រប់និន្នាការគួរជំរុញសមាជិកឬអ្នកគាំទ្រខ្លួនឱ្យយល់ដឹងពីសីលធម៌ រក្សាភាពថ្លៃថ្នូរជាមនុស្ស។

លោកបណ្ឌិត ជ័យ តិច៖ «គ្រប់ភាគីនយោបាយ ជាពិសេសខាងគណបក្សប្រឆាំងត្រូវគ្រប់គ្រងនូវសមាជិកថ្នាក់ដឹកនាំ សមាជិក សមាជិការរបស់ខ្លួនក្នុងការផ្ដល់តម្លៃដល់វប្បធម៌ សីលធម៌ និងការគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញពីភាពថ្លៃថ្នូរក៏ដូចជាប្រជាប្រិយភាពរបស់បក្សខ្លួន។

នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់ចំពោះគម្រោងឃាតកម្មលើមេដឹកនាំប្រទេសនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម