នយោបាយ
លោក លី ធុជ អំពាវនាវពលរដ្ឋបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា
សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបាវិត លោក លី ធុជ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមដំណើរដឹកនាំនាវាកម្ពុជាជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានកសាងឡើងអស់រយៈពេលជាង ៤៦ឆ្នាំមកនេះ ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ។

ក្នុងពិធីផ្សព្វផ្សាយនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណៈបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក លី ធុជ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងពលីគ្រប់បែបយ៉ាងនិង ខិតខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសកំពុងកាច់ចង្កូតដឹកនាំនាវាកម្ពុជា ពុះពារឧបសគ្គដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន។

ពិធីផ្សព្វផ្សាយនេះមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង គណបក្សក្រុង គណបក្សសង្កាត់ សាខាបក្សភូមិ សាខាបក្សចំណុះ អនុសាខាបក្ស និងយុវជនបក្ស សរុប ចំនួន ៦១៣នាក់។
គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សវ័យចំណាស់មួយនៅកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ គណបក្សនេះបានផ្ដួលរំលំរបបខ្មែរក្រហមនាដើមឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានធ្វើឱ្យកម្ពុជាងើបចេញពីវាលពិឃាត ការកាប់សម្លាប់ និងសង្គ្រាម ក្លាយជាប្រទេសរីកចម្រើនមានការអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន៕

ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?