Connect with us

នយោបាយ

ពលករខ្មែរប្រឆាំងការធ្វើបាតុកម្មណាដែលធ្វើឱ្យប៉ះពាល់ដល់ទំនងការទូតកម្ពុជា

បានផុស

នៅ

ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ លើកឡើងថា ខ្លួនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយបក្សប្រឆាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករផ្នែកកសិកម្ម ក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េលោក អ៊ុំ វិរៈ បានលើកឡើងថា ខ្លួនមិនចូលរួមបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀតនោះទេ ព្រោះការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

លោកបញ្ជាក់ថា នឹងមិនចូលរួមបាតុកម្មទេ ដោយលោកជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ក្នុងនាមជាពលករនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការចចារបញ្ហាទឹកដីជាមួយប្រទេសជិតខាង ដោយឈរលើគោលជំហរសន្តិវិធី។

ពលករផ្នែកឧស្សាហកម្មក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ លោក យុន សុវិក្រឹត បានលើកឡើងថា លោកនឹងមិនចូលរួមធ្វើបាតុកម្មលើរឿងកោះគុតនោះទេ ដោយលោកលើកឡើងថាខ្លួនជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈជាក់ស្តែង ភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ។

គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលខ្មៅងងឹតរបស់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលមានគោលបំណងដើម្បីបម្រើតែផលប្រយោជន៍ដល់បក្សពួកមួយក្រុមតូចរបស់ខ្លួនប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម