នយោបាយ
ពលរដ្ឋខ្មែរនៅជប៉ុនប្រកាសប្រឆាំងនឹងគម្រោងបាតុកម្មរបស់ក្រុមជ្រុលនិយម
ប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងសិក្សា ធ្វើការងារ និងស្នាក់នៅប្រទេសជប៉ុន បានប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានអះអាងថា ក្រុមមនុស្សជ្រុលនិយមគិតតែពីមហិច្ឆតាផលប្រយោជន៍នយោបាយខ្មៅកង្វក់ មិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋកម្ពុជាកំពុងបម្រើការងារនៅប្រទេសជប៉ុនលោក ប្រាក់ វណ្ណៈ បាននិយាយលោកប្រឆាំងដាច់ខាតចំពោះបាតុកម្មនានាជាពិសេសបាតុកម្មនៅកូរ៉េខាងមុខនេះ ព្រោះវាមិនមែនជាមធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាជាតិ ឬក៏ទាមទារអ្វីបានមួយនោះទេ។ លោកបានបន្តថា ការដោះស្រាយបញ្ហាប្រទេសជាតិមិនមែនជ្រើសរើសជម្រើសបាតុកម្មនោះទេ តែទាមទារឱ្យមានការសិក្សាផ្លូវច្បាប់ ឯកសារជាក់លាក់ និងការសម្របសម្រួលនានាទៅតាមនីវិធីច្បាប់។

លោកថា៖ «ការធ្វើបាតុកម្មមិនមែនជម្រើសល្អទេ ថែមទាំងបំផ្លាញកិត្តិយសជាតិនៅលើទឹកដីបរទេសទៀតផង»។
ពលករកម្ពុជាកំពុងបម្រើការងារនៅប្រទេសជប៉ុនកញ្ញា ជី រ៉ាវ៉ាន់ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានច្បាស់លាស់ ព្រោះអ្វីដែលពួកគេទាមទារនោះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយទៅតាមសន្ដិវិធីច្បាប់ហើយ។ កញ្ញាបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ។
កញ្ញាថា៖ «ខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ដូច្នេះខ្ញុំមិនចូល មិនគាំទ្រ និងមិនពេញចិត្តចំពោះការធ្វើបាតុកម្មនោះទេ»។

ពលករខ្មែរម្នាក់ទៀតលោក សូ ភារ៉ា ចេតនារបស់ក្រុមជ្រុលនិយម គឺបញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ ពលរដ្ឋមិនគួរចូលរួមទេ ហើយងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។
លោកថា៖ «ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត»។

ចំណែកអ្នកស្រី តាំង ចន្ថា ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រទេសជប៉ុនបាននិយាយថា៖ «បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិទាំងមូលនៅលើទឹកដីបរទេស»។
អ្នកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន កុំទៅចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុងការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ