Connect with us

នយោបាយ

នាយករដ្ឋមន្រ្តីជំរុញមន្ត្រីធ្វើការជូនពលរដ្ឋកុំខ្វល់រឿងពាក្យជេរបង្អាប់

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញដល់មន្ត្រីរដ្ឋាភិបាលគិតពីភាពវិជ្ជមានក្នុងតួនាទីរបស់ខ្លួនដោយថាការងាររបស់រដ្ឋគឺបម្រើពលរដ្ឋឱ្យពលរដ្ឋទទួលបានប្រយោជន៍ពីការងាររបស់ខ្លួន មិនចាំបាច់ខ្វល់នឹងពាក្យគេជេររិះគន់វាយបង្អាប់លើការខិតខំទេ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅសៀមរាបព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ពលរដ្ឋទូទៅ ជាពិសេសមន្ត្រីរដ្ឋាភិបាលសុំកុំដាក់ភាពអវិជ្ជមានក្នុងគំនិតធ្វើការ។

សម្ដេចថា៖ «បើគេបង្អាប់កាន់តែខ្លាំងត្រូវខំប្រឹងឱ្យជោគជ័យ។ នេះហើយជាទិសដៅរបស់យើងត្រូវវិជ្ជមានកុំដួលខ្លួនឯង! ក្នុងការងារនយោបាយគេជេរគេវាយបង្អាប់! អើ!អ្នកឯងជេរអីជេរទៅ ខ្ញុំត្រូវខំប្រឹងដើម្បីឱ្យប្រជាពលរដ្ឋខ្ញុំបានផល បានតិចឬច្រើនយើងត្រូវខិតខំបន្តទៀតមន្ត្រីទាំងអស់រួមគ្នាធ្វើការទៅចុះជួបជាមួយប្រជាពលរដ្ឋ ចុះជួបជាមួយនិស្សិត។ បងប្អូនទទួលផលជាក់ស្ដែង​ ការខិតខំប្រឹងប្រែងរបស់បងប្អូនក្នុងទិដ្ឋភាពជាក់ស្ដែងនេះគ្មានអ្វីល្អឥតខ្ចោះទេ តែកុំផ្ដោតតែលើរឿងអវិជ្ជមានគឺដាក់ទិសដៅវិជ្ជមាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្ដើមការងាររបស់ខ្លួននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣មកបន្ទាប់ពីទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមក។ រដ្ឋាភិបាលសម្ដេចធិបតីបានចាប់ធ្វើការតាំងពីថ្ងៃដំបូងនៃការចូលកាន់អំណាចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយមិនរង់ចាំដល់៩០ថ្ងៃនោះទេ។ មានសមិទ្ធផលជាច្រើនបានកើតឡើងក្នុងពេលដឹកនាំជិត២ឆ្នាំមកនេះដូចជាគម្រោងភស្ភភាកម្មកំពង់ផែខេត្តព្រះសីហនុ គម្រោងព្រែកជីកហ្វូណនតេជោ ការទាក់ទាញអ្នកវិនិយោគដែលឃើញមានក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ជាដើមចូលកម្ពុជា ដែលក្នុងឆ្នាំ២០២៤កន្លងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាត់ទុកជាប្រវត្តិសាស្ត្រនៃការទាក់ទាញអ្នកវិនិយោគច្រើនបំផុតមិនធ្លាប់មានដែលមានក្រុមហ៊ុនវិនិយោគ ៤១៤ក្រុមហ៊ុន​ដាក់ទុនវិនិយោគដែលមានតម្លៃប្រមាណ ៦,៨៧ពាន់លានដុល្លាអាមេរិក។

សម្ដេចធិបតីជារឿយបានរម្លឹកដល់មន្ត្រីរបស់ខ្លួនថាគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីគឺការរក្សាសុខសន្តិភាព ស្ថេរភាព ជំរុញកំណើនសេដ្ឋកិច្ច និងមិនឱ្យកម្ពុជាបែកបាក់ដូចអតីតកាលនោះទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៣៣ នាទីutes មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១,៦០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋសភាប្រគល់កៅអីដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ឱ្យវិទ្យាល័យឥន្រ្ទទេវី ទុកប្រើតាមតម្រូវការ

បទល្មើសចោរកម្ម
សន្តិសុខសង្គម១១ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម