Connect with us

នយោបាយ

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាក​មក​ធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និង​នយោបាយ​បាន​លើក​ឡើង​ថា ​បើ​ទោះ​បី​ជា​អ្នកស្រី មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការកៀរគរមនុស្សធ្វើបាតុកម្ម ហើយងាកមកធ្វើសមាជនិយាយពីបញ្ហា​ទឹក​ដី​ក៏​ដោយ ក៏នៅតែមិនមានអ្នកចូលរួមដែរ ដោយសារ​គ្មាន​ផល​ប្រយោជន៍អ្វីដល់ប្រទេសជាតិនោះទេ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ្នកស្រី មួរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស ខំប្រឹងប្រកូកប្រកាស និង​កៀរគរ​មនុស្ស​ឱ្យ​ចូលរួម​កម្មវិធីសមាជរបស់គាត់ដែលជាយុទ្ធសាស្រ្តថ្មីសម្រាប់កៀរគរប្រជាពលរដ្ឋនៅក្រៅប្រទេសមកអង្គុយស្ដាប់ការនិយាយភូតកុហក់ពីបញ្ហាទឹកដីរបស់ក្រុមខ្លួន។

ជុំវិញកម្មវិធីសមាជនេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «សមាជរបស់អ្នកស្រី មួរ សុខហួរ គឺជាយុទ្ធសាស្រ្តថ្មីរបស់អ្នកស្រី មួរ សុខហួរ ដើម្បីកៀរគរប្រជាពលរដ្ឋនៅក្រៅប្រទេសមកជួបជុំគ្នា ហើយចាប់ផ្ដល់បញ្ចុះបញ្ចូល ប្រើលេស ឬនិយាយពីនេះ ពីនោះដែលពាក់ព័ន្ធបញ្ហាទឹកដី ស្នេហាជាតិជាដើម»។

លោក​បន្ត​ថា «ជម្រើសនៃយុទ្ធសាស្រ្តនេះ គឺកន្លងមកក្រុមគាត់កៀរគរមនុស្សឱ្យបានច្រើន ដើម្បីធ្វើបាតុកម្ម បាតុកម្មផង និងរ៉ៃអង្គាសលុយពីអ្នកចូលរួមផង។ មកដល់ពេលនេះ យុទ្ធសាស្រ្តបាតុកម្ម ក៏លែងមានប្រសិទ្ធភាព ទោះខំប្រឹងកៀរគរ ឬប្រមូលយ៉ាងណាក៏មិនមានអ្នកចូលរួមច្រើនដែរ ប៉ុន្ដែក្រោយមកនេះ គឺប្រើពាក្យថា «ធ្វើសមាជ» វិញ ដើម្បីមើលទៅប្លែក ហើយពួកគេសង្ឃឹមមានអ្នកចូលរួមច្រើនជាងមុន»។

បើទោះបីជាខំប្រឹងប្រើពាក្យ «ធ្វើសមាជ»យ៉ាងណាក៏ដោយ លោក ថុង ម៉េងដាវីត បានចាត់ទុកថា នៅតែគ្មានប្រសិទ្ធភាព និងគ្មានអ្នកមកចូលរួមដដែល ដោយសារនៅក្នុងកម្មវិធីជួបជុំនោះ ក្រុមថ្នាក់ដឹកនាំអតីតបក្សប្រឆាំងឆ្លៀតនិយាយស៊កស៊ៀត ញុះញង់ប្រជាពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល និយាយរឿងអាក្រក់ៗពីប្រទេសជាតិខ្លួនឯងប្រាប់ប្រទេសប៉ុណ្ណោះ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ខ្ញុំបានកត់សម្គាល់ឃើញថា កម្មវិធីសមាជនេះ ជាផែនការថ្មីសម្រាប់ក្រុមប្រឆាំង ដើម្បីមានឱកាសប្រមូលផ្ដុំពលរដ្ឋក្រៅប្រទេសមកជួបជុំគ្នា ហើយនិយាយបញ្ចុះបញ្ចូល ញុះញង់ឱ្យមានការស្អប់ខ្ពើមខ្មែរគ្នាឯងនៅក្នុងស្រុក ហើយនិយាយអាក្រក់ៗពីជាតិសាសន៍ខ្លួនឯងថែមទៀត»។

លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីបានប្រងើយកន្ដើយនឹងក្រុមអតីតបក្សទាំងអស់នោះ រួមទាំងអ្នកស្រី មួរ សុហួរជាដើម ដោយក្រុមគ្នីគ្នាពួកគាត់ចូលចិត្តនិយាយភូតកុហក់ ញុះញង់ អុចអាលឱ្យមានការស្អប់ខ្ពើមខ្មែរគ្នាឯង។ ពួកគេតាំងខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្ដែចង្អុលមុខគេថាជាជនបំផ្លាញ់ជាតិ ដែលជាទង្វើរមួយធ្វើឱ្យជាតិបែកបាក់សាមគ្គីជាតិ។

អ្នកឃ្លាំមើលរូបនេះបានបញ្ជាក់ថា ការនិយាយគ្មានការពិតច្រើនពេករបស់ក្រុមជ្រុលនិយម បានធ្វើឱ្យបាត់បង់តម្លៃខ្លួនឯង ដោយពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីចរិតនយោបាយញុះញង់ លាបពណ៌ មូលបង្កាច់ និងបង្កើតសកម្មភាពបង្កឱ្យមានចលាចលនៅក្នុងសង្គមជាតិ។

ពលរដ្ឋខ្មែរបានយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន។

រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ កំពុងបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ពង្រីកហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់ដណ្ដប់នៅទូទាំងប្រទេស។

ប្រជាពលរដ្ឋកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគោលនយោយបាយដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ហើយពួកគាត់បានសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម