នយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ សកម្មភាពនាយករដ្ឋមន្រ្តីចុះមូលដ្ឋានញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំមានភាពប្រាកដប្រជានិយម
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងថា សកម្មភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះមូលដ្ឋានដោយផ្ទាល់ញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំដែលមានភាពប្រាកដប្រជានិយម និងមានភាពម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីតាមដានការអនុវត្តគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «សកម្មភាពសម្ដេច ហ៊ុន ម៉ាណែត បានចុះទៅជួបពលរដ្ឋតាមមូលដ្ឋានផ្ទាល់ៗតែម្ដង គឺបង្ហាញពីការទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ចំពោះបញ្ហាពលរដ្ឋ។ ជាពិសេសតាមដាន ត្រួតពិនិត្យទៅលើការអនុវត្តគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះថា មានប្រសិទ្ធភាពកម្រិតណា»។

លោកបន្តថា «ប្រសិនបើសម្ដេចមិនបានចុះទៅផ្ទៀតផ្ទាត់ និងត្រួតពិនិត្យឱ្យជាក់លាក់ទេ គឺសម្ដេចនឹងមិនបានដឹងថា គោលនយោបាយរាជរដ្ឋាភិបាលនោះ គឺពលរដ្ឋទទួលបានផលប្រយោជន៍ ឬអត់ ហើយសមស្របទៅតាមបរិបទ ជីវភាព ស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋដែរទេ ហើយក៏មិនអាចដឹងថា មន្រ្តីមូលដ្ឋានណាខ្លះធ្វើកិច្ចការបម្រើសេវាជូនពលរដ្ឋ និងមន្រ្តីណាខ្លះដែលអសកម្មនឹងការងារ»។
«ដូច្នេះពីសម្ដេចបានចុះជួបម្ចាស់បញ្ហាផ្ទាល់ បានដោះស្រាយដោយផ្ទាល់ និងបានស្ដាប់មតិយោបល់ពីអ្នកទទួលផលពីគោលនយោបាយផ្ទាល់ថែមទៀត។ សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំឱ្យឃើញថា សម្ដេចបវរធិបតីជាមេដឹកនាំប្រាកដប្រជានិយម ច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ»។
អ្នកវិភាគភូមិសាស្រ្តនយោបាយរូបនេះថា ការចុះមូលដ្ឋានញឹកញាប់របស់សម្ដេចបវរធិបតី គឺពិតជាមានសារៈសំខាន់ក្នុងការតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព ស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ រួមទាំងការដោះស្រាយ ឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«រាល់ពេលដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជួបពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់ គឺបញ្ហារបស់ពួកគាត់ ត្រូវបានដោះស្រាយភ្លាមៗយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការចុះមូលដ្ឋានរបស់សម្ដេច គឺដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយដែលស្របតាមគោលនយោបាយ»។
លោកបន្តថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះទៅជួបប្រជាពលរដ្ឋខ្វះខាតទឹកធ្វើស្រែនៅខេត្តតាកែវ កណ្ដាល កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត ប៉ុន្ដែបញ្ហារបស់ពលរដ្ឋទាំងនោះត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ចំណែកបញ្ហាព្រំដែន សម្ដេចក៏បានចុះទៅពិនិត្យដោយផ្ទាល់ដែរ ហើយក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវតាមបណ្ដោយព្រំដែនផងដែរ។
លោកបន្ថែមថា ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។
ដូច្នេះអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេស និងការងារការទូត។
ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភានេះទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ និងហួសពីការស្មាន។ នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?