នយោបាយ
ក្រុមការងារកំពុងរៀបចំការងារពាក់ព័ន្ធនឹងការធ្វើសមាជរដ្ឋសភា ព្រឹទ្ធសភា
អគ្គលេខាធិការង និងជាអ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ ឱ្យដឹងថាពេលនេះក្រុមងារសភាកំពុងរៀបចំការងារពាក់ព័ន្ធក្នុងកិច្ចដំណើរការសមាជរដ្ឋសភា ព្រឹទ្ធសភា នាពេលខាងមុខ ខណៈពេលវេលានៅមិនទាន់ច្បាស់នៅឡើយទេ។
ឆ្លើយទៅនឹងសំណួរអ្នកយកព័ត៌មានកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាតាមគម្រោងសមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងធ្វើនៅដើមខែមិថុនាខាងមុខ ទោះជាយ៉ាងណាសម្រាប់ពេលវេលាច្បាស់លាស់យ៉ាងណាគឺអាស្រ័យលើថ្នាក់ដឹកនាំលោកសម្រេច។

លោកថា៖ «ក្រុមការងារបច្ចេកទេសបានធ្វើការពិភាក្សាគ្នាមួយចំនួនដើម្បីទាក់ទងជាមួយនីតិវិធី ទាក់ទងជាមួយហ្នឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការងារដែលពាក់ព័ន្ធផ្សេងៗផងដែរ។ តែថាជាក់លាក់យកថ្ងៃណាមានរបៀបវារៈអី្វខ្លះគឺអាស្រ័យលើថ្នាក់ដឹកនាំ»។
ការធ្វើសមាជរដ្ឋសភា ព្រឹទ្ធសភា ត្រូវបានប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បង្ហើបក្នុងសម័យប្រជុំជាវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយលើកឡើងថាការធ្វើសមាជនេះគឺជាការួមចំណែករបស់អង្គនិតិបញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។

ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានកំណត់ថា សមាជរដ្ឋសភា ព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។ បញ្ហាសំខាន់ៗទាំងនោះរួមមាន ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ករណីមានប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ។

សេចក្ដីសម្រេចរបស់សមាជ មានតម្លៃជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ និងចុះក្នុងរាជកិច្ច៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?