នយោបាយ
សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងហាក់បីជាឆ្លើយតបទៅនឹងក្រុមប្រឆាំងកម្ពុជាដែលកំពុងធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េទាក់ទងនឹងរឿងកោះគុតជាមួយប្រទេសថៃ ដោយសម្ដេចធិបតីថាយើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ ត្រូវពិចារណាដើម្បីបញ្ជៀសលទ្ធផលអាក្រក់។

សម្ដេចបានសរសេរលើហ្វេសបុកផ្ទាល់ខ្លួនសម្ដេចនៅព្រឹកថ្ងៃទី៣ ខែមីនានេះដោយអមជាមួយនឹងវីដេអូមួយដោយបានលើកឡើងថា៖ «ជាការពិតណាស់ដែលយើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ។ ប៉ុន្តែមេរៀនប្រវត្តិសាស្ត្រអាចផ្ដល់ឱ្យយើង នូវបទពិសោធន៍ជាក់ស្ដែង សម្រាប់ធ្វើការពិចារណានិងសម្រេចចិត្ត នូវអ្វីដែលត្រូវធ្វើនិងអ្វីដែលត្រូវ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដើម្បីជៀសវាងលទ្ធផលអាក្រក់ដែលធ្លាប់កើតឡើងក្នុងអតីតកាលកើតឡើងសារជាថ្មី»។
វីដេអូដែលសម្ដេចបង្ហោះនោះបានបង្ហាញពីសង្គ្រាមកម្ពុជា-ថៃ ក្នុងជម្លោះដោយអាវុធលើតំបន់ប្រាសាទព្រះវិហារពីឆ្នាំ២០០៨-២០១១។

ការបង្ហោះរបស់សម្ដេចធិបតីនាពេលនេះស្របពេលជាមួយនឹងក្រុមជ្រុលនិយមមួយចំនួនបាននាំគ្នាធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េទាមទារកោះគុតដែលថៃនិងកម្ពុជាកំពុងចរចារគ្នាដោះស្រាយ។
កាលពីថ្ងៃម្សិលមិញសម្ដេចបានបង្ហោះជាមួយនឹងសំណេរថា គ្មានពលរដ្ឋប្រទេសណាមិនស្រលាញ់ជាតិទឹកដីរបស់ពួកគេនោះទេ បញ្ហាព្រំដែននៅសេសសល់រវាងប្រទេសថៃ និងកម្ពុជា គឺជាមរតកប្រវត្តិសាស្ត្រ ដែលត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជៀសវាងបង្កជាបញ្ហាហិង្សា ដែលធ្លាប់កើតឡើង។

សម្ដេចថា គ្មានអ្វីចំណេញពីសង្គ្រាមនោះទេក្រៅពីការស្លាប់ទាំងសងខាង ខណៈអ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិស្មើជីវិតពេលមានសង្គ្រាមកើតឡើងបែរនាំគ្នារត់ទៅកន្លែងសុវត្ថិភាព។
សម្ដចបានបន្ថែមថា៖ «អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា»។
នាយករដ្ឋមន្ត្រីសង្ឃឹមថា នេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា