នយោបាយ
ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានរម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីនៅពេលដែលប្រទេសបាត់បង់សន្ដិភាព ដោយថាក្នុងពេលប្រទេសមានភាពវឹកវរគឺស្ត្រីនោះហើយជាអ្នកប្រឈមនឹងការលំបាកខ្លាំងជាងគេ។

ថ្លែងក្នុងពេលពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថាស្ថានភាពរបស់ស្ដ្រីគឺពាក់ព័ន្ធជាខ្លាំងជាមួយស្ថានភាពរបស់ប្រទេស។ សម្ដេចថាក្នុងស្ថានភាពដែលប្រទេសមានសន្ដិភាពការរីកចម្រើននោះ សិទ្ធិ តួនាទី របស់ស្ត្រីនៅក្នុងសង្គមក៏ត្រូវបានលើកតម្កើនដូចគ្នា តែផ្ទុយទៅវិញប្រសិនជាប្រទេសធ្លាក់ក្នុងស្ថានភាពវឹកវរ គ្មានសន្ដិភាព ពិតណាស់គឺគ្មានឡើយនូវការលើកតម្កើនទាំងនេះ។

សម្ដេចថា៖ «មិនមែនជារឿងនិយាយលេងទេ ហើយពាក្យអរគុណសន្ដិភាពក៏មិនគ្រាន់តែពិរោះស្ដាប់ដែរ! បាត់បង់សន្ដិភាពតួនាទីរបស់ស្ដ្រីគឺបាត់បង់មុនគេហើយ។ [..] ស្ត្រីខ្លួនឯងត្រូវដឹងឱ្យច្បាស់ថាពួកយ៉ាងនេះបើបាត់បង់សន្ដិភាពយើងក៏ត្រូវបាត់បង់ឋានៈតួនាទីនៅក្នុងសង្គមផងដែរ ស្ថានភាពរបស់ស្ដ្រីពាក់ព័ន្ធខ្លាំងណាស់ជាមួយស្ថានភាពនយោបាយ»។
សម្ដេចប្រធានរដ្ឋសភាបន្ថែមថាអស់រយៈពេលជិត៣០ឆ្នាំហើយដែលកម្ពុជាបានងើបឡើងពីសង្គ្រាមព្យាយាមបង្កើតសន្ដិភាពក្នុងប្រទេសឡើងវិញ ដែលបានបង្ហាញឧទាហរណ៍យ៉ាងច្បាស់លើការលើកឡើងខាងលើ។

សម្ដេចថ្លែងអំណរគុណដល់ការលះបង់របស់អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ចំពោះការនាំមកនូវសន្ដិភាព និងការព្យាយាមធ្វើឱ្យតួនាទីរបស់ស្ត្រីកើតមានឡើងវិញផងដែរនៅលើទឹកដីកម្ពុជាមួយនេះ។
ក្នុងឯកសារស្ដីពីឥទ្ធិពលនៃជម្លោះលើស្ត្រី និងក្មេងស្រី ដែលចេញផ្សាយដោយ UNFPA បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាមបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ត្រី និងកុមារី។ ដោយសារតែបាត់បង់នូវស្ថេរភាព និងសណ្ឋាប់ធ្នាប់ ស្ត្រីត្រូវប្រឈមនឹងអំពើហិង្សា និងការរើសអើងផ្អែកលើយេនឌ័រ ក្លាយជាគោលដៅនៃអំពើហិង្សាផ្លូវភេទ ការរំលោភសេពសន្ធវៈ ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម ប្រឈមនឹងការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍/ជំងឺអេដស៍ និងការបំពានលើភេទផ្សេងទៀត។ ខណៈដែល UN Woman បានកត់សម្គាល់ថាជិត៩០ភាគរយនៃជនរងគ្រោះពីសង្គ្រាមគឺជនស៊ីវិលដែលក្នុងនោះស្ត្រី និងកុមារ មានច្រើនជាងគេ។

កម្ពុជាបានបិទបញ្ចប់សង្គ្រាមហែកហួរគ្នាជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ជានិច្ចជាកាលរដ្ឋាភិបាលតែងតែប្រកាសការពារនូវសន្តិភាពដែលរកបានដោយលំបាកនេះឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ