Connect with us

នយោបាយ

ចំអកឱ្យក្រុមប្រឆាំង សម្ដេច ហ៊ុន ម៉ាណែត ថា ៥ឆ្នាំម្ដងពលរដ្ឋខ្មែរក្រោកឈរទៅបោះឆ្នោតរើសមេដឹកនាំ

បានផុស

នៅ

៥ឆ្នាំម្ដង ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមឆន្ទៈរៀងៗខ្លួនដើម្បីឱ្យដឹកនាំប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ នេះជាសាររបស់នាយករដ្ឋមន្ត្រីក្នុងតំណែងរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅដល់ក្រុមនិន្នាការប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនិន្នាការប្រឆាំង ដែលមានអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស ជាអ្នកដឹកមុខ តែងតែយកបញ្ហាអសកម្មនៅក្នុងសង្គមមកញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល ក៏ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះមិនមែនជាទង្វើប្រជាធិបតេយ្យនោះទេ។

ថ្លែងពីវេទិកាប្រគល់សញ្ញាបត្រជូនដល់និស្សិត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងច្បាស់ថា កម្ពុជាអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានការបោះឆ្នោតយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ដូច្នេះ​ ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងដើម្បីទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង មិនមែនក្រោកឈរដើម្បីផ្តួលរំលំរដ្ឋអំណាចនោះឡើយ។

សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «អ្នកខ្លះ ជាពិសេសអ្នកនៅក្រៅ ឱ្យតែអីបន្តិចយករឿង ដែលមិនចំណុចល្អ ដែលខ្លាំងពេលនេះ យកមក ហើយតែងតែភ្ជាប់ នៅដល់ណាទៀត ក្រោកឈរឡើង ហឹម… ៥ឆ្នាំ ក្រោកឈរទៅបោះឆ្នោតម្ដង»

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បន្តលើកឡើងបែបហួសចិត្តថា នៅប្រទេសប្រជាធិបតេយ្យ ពលរដ្ឋបោះឆ្នោតរួចហើយ នឹងទុកលទ្ធភាពឱ្យគណបក្សដែលឈ្នះឆ្នោត ដើម្បីបន្តដឹកនាំប្រទេស តាមអាណត្តិកំណត់ដោយច្បាប់ ក៏ប៉ុន្តែសម្រាប់កម្ពុជា បក្សដែលចាញ់ឆ្នោត តែងព្យាយាមប្រើមធ្យោបាយមិនមែនតាមបែបប្រជាធិបតេយ្យ ពោលគឺរុញចលនាពលរដ្ឋឱ្យបះបោរក្រោយពេលបោះឆ្នោតទៅវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសណាក៏ដោយ ក៏តែងតែមានបញ្ហាប្រឈមជានិច្ច ជាពិសេសបញ្ហាទូទៅនៅក្នុងសង្គម ដែលត្រូវដោះស្រាយ ហើយរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថប៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៦ នាទីutes មុន

តម្លៃមាសបន្តដាំក្បាលចុះ តែអ្នកជំនាញថា នៅតែមានឱកាសស្ទុះឡើងវិញ

កីឡា៤៦ នាទីutes មុន

លោក Muñoz អត់​បារម្ភ​អ្វី​ទាំង​អស់ ទោះ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មិនសរសើរមិនបាន! កៀកពិធីបុណ្យចូលឆ្នាំខ្មែរ ធនាគារ ABA បង្កើតមាតិការំលេចផ្សាភ្ជាប់នូវវប្បធម៌ខ្មែរ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ

ចរាចរណ៍២ ម៉ោង មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

ចរាចរណ៍២៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម