Connect with us

នយោបាយ

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

បានផុស

នៅ

ភ្នំពេញ ៖ អ្នក​វិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ភាពស្ងៀមស្ងាត់របស់ប្រមុខរាជរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន ​កម្ពុជា-ថៃ មិនមែន​ជា​ការ​បណ្ដែតបណ្ដោយ​ឱ្យ​ភាគី​ថៃ​រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ ប៉ុន្ដែ​ជាការ​បង្ហាញ​ពី​យន្តការ​ដោះស្រាយ​ដោយ​សន្ដិវិធី និង​ជៀសវាង​ទំនាស់​ប្រដាប់​អាវុធ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និង​សន្ដិសុខ​បាន​ថ្លែង​ថា «ខ្ញុំ​បាន​មើល​ឃើញ​ពី​ជំហរ​របស់​ប្រមុខរាជរដ្ឋាភិបាល​ដឹកនាំ​ដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទង​នឹង​បញ្ហា​ព្រំដែនរវាងកម្ពុជា និងថៃ។ សម្ដេច​បានបញ្ជាក់​ម្ដងហើយ​ម្ដងទៀត​ពី​ជំហរ​រក្សាភាពស្ងៀមស្ងាត់ក្នុងការស្វែងរកដំណោះស្រាយដោយ​សន្ដិវិធី»។

លោកបន្ត​ថា «ភាពស្ងៀមស្ងាត់នេះមិនមែនមានន័យថា រាជរដ្ឋាភិបាល​បណ្ដែត​បណ្ដោយ​ឱ្យថៃរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតាមអំពើចិត្តនោះទេ គឺ​បង្ហាញ​ពីភាពចាស់​ទុំ​នយោបាយ​របស់រាជរដ្ឋាភិបាល ដែល​មាន​យន្តការ​ច្បាស់លាស់​នៅ​ក្នុងការដោះស្រាយ និងកំណត់ព្រំដែនគោក និងព្រំដែនទឹកជាមួយប្រទេសជិតខាង»។

លោកបានកត់សម្គាល់ឃើញថា ប្រមុខរាជរដ្ឋាភិបាលមានជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតដែលជាការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺមិនឱ្យបាត់បង់ទឹកដីរបស់ខ្លួនទៅប្រទេសណាក៏ដោយ សូម្បីតែមួយមីលីម៉ែត្រ។

អ្នកវិភាគរូបនេះបានគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមរយៈការចរចាគ្នាដោយសន្ដិវិធី និងអនុលោមទៅតាមច្បាប់។ ការណ៍​នេះ​គឺ​អាច​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រើប្រាស់អាវុធ និងហឹង្សានិយម ខណៈក្រុមជ្រុលនិយមនៃប្រទេសទាំងពីរនៅតែបន្តរុញករណីនេះកើនកម្ដៅរាល់ថ្ងៃ។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ​បាន​ថ្លែង​ថា «បញ្ហា​ព្រំដែនកម្ពុជា-ថៃ គឺជាអាវុធដ៏មុតស្រួចរបស់ក្រុមជ្រុលនិយមទាំងកម្ពុជា និងថៃ ហើយបើយើងចេះតែធ្វើទៅតាមការទាមទារទាំងកំហឹងរបស់ពួកគេគ្រប់តែរឿងនោះ គឺជារឿងដ៏គ្រោះថ្នាក់ ហើយសង្រ្គាមច្បាស់ជាផ្ទុះឡើងជាក់ជាមិនខាន»។

ក្នុងន័យនេះលោក​ថា «ខ្ញុំ​នៅ​តែគាំទ្រជំហរប្រមុខរាជរដ្ឋាភិបាល​ដែលមានការអត់ធ្មត់ខ្ពស់​ចំពោះ​បញ្ហា​នេះ ព្រោះ​យើង​នៅ​តែ​ទទួលបានផលប្រយោជន៍ច្រើន គឺ​ព្រំដែន​រក្សាស្ថាន​ភាព​ដើម​ដដែល គ្មាន​ការ​ច្បាំង​គ្នា ហើយ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និងការទូតនៅតែល្អប្រសើរ ពលរដ្ឋអាចចេញ-ចូលប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ប៉ុន្ដែការចរចារឿងព្រំដែន គឺនៅតែដំណើរការដដែល»។

លោក សំ សឿន បាន​កត់​សម្គាល់ឃើញថា មូល​ហេតុ​ដែល​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​នៅ​តែ​ចិញ្ចឹមចិត្តលើកបញ្ហាព្រំដែនយកមកនិយាយដដែលៗនេះ គឺ​ជា​ចេតនា​អាក្រក់​មួយ​ចង់​ឱ្យ​ប្រទេសជាតិមានចលាចល មានទំនាស់ផ្ទៃក្នុង និងមានសង្គ្រាមជាមួយប្រទេសខាង ដើម្បីពួកគេមានឱកាសវិលចូលស្រុកធ្វើនយោបាយវិញដោយគ្មានឧបសគ្គ។

លោកបានចំអកជុំវិញក្ដីស្រមៃរបស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះថា ពួកគេនឹងមិនអាចសម្រេចក្ដីប្រាថ្នានោះទេ ដោយសាររាជរដ្ឋាភិបាលមិនបណ្ដែតបណ្ដោយឱ្យកលល្បិចរបស់ពួកគេទទួលបានជោគជ័យតាមរយៈការញុះញង់ និងអុចអាលពលរដ្ឋខ្មែរឱ្យមានការរើសអើងថ្នាក់ដឹកនាំសព្វថ្ងៃនេះទេ។

បន្ថែមលើនេះ លោក សំ សឿន មើលឃើញពីបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។

ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។

គួររំឭកថា គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម