Connect with us

នយោបាយ

ពលរដ្ឋនិងសហជីពមួយចំនួនបង្ហាញជំនឿលើការដោះស្រាយព្រំដែនដោយរដ្ឋាភិបាល និងប្រឆាំងការញុះញង់ពីក្រៅប្រទេស

បានផុស

នៅ

ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅខេត្តកំពត លោក ឃុន រតនា បាននិយាយថា៖ «ខ្ញុំមិនចង់ឃើញសង្រ្គាមរវាងកម្ពុជា និងថៃដូចកាលពីឆ្នាំ ២០០៨នៅប្រាសាទព្រះវិហារនោះទេ ព្រោះនឹងធ្វើឱ្យប៉ះពាល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងបង្កការលំបាកដល់ប្រជាពលរដ្ឋទាំងសងខាង ហើយថែមបង្កឱ្យមានប្រជាពលស្លាប់ និងរបួសទៀតផង»។

លោកមិនគាំទ្រសកម្មភាពរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលកំពុងតែញុះញង់ប្រជាពលរដ្ឋឱ្យងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការទាញភ្ជាប់បញ្ហាព្រំដែនកម្ពុជា និងថៃនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតកុំចូលរួមពាក់ព័ន្ធសកម្មភាពណាដែលមិនមែនជាផលប្រយោជន៍ជាតិ។

លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖ «ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ម្ដងហើយម្ដងទៀតជុំវិញការពារបូរណភាពទឹកដី និងការពារអធិបតេយ្យភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំយើងបានធានាអះអាងចំពោះប្រជាជាតិទាំងមូលរួចហើយ។ ដូច្នេះការចរចាគ្នាជាជម្រើសដ៏ល្អបំផុត ដើម្បីបញ្ជៀសការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ»។

លោកបានប្រកាសគាំទ្រចំណាត់ការចរចាដោយសន្ដិវិធី ប៉ុន្ដែលោកមិនគាំទ្រសកម្មភាពក្រុមជ្រុលនិយមទាំងនេះបានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិតក្នុងការយកលេសការពារព្រំដែន ការពារទឹកដីកម្ពុជា។

លោក ទុយ កុសល ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា៖ «ក្រុមជ្រុលនិយមមិនទាន់បោះបង់គំនិតបង្កព្យសនកម្មធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ និងចលាចលដល់ប្រជាពលរដ្ឋនោះទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់អំពើខុសច្បាប់ដែរ គឺពួកគេមានចេតនាបំផ្លាញប្រទេសជាតិខ្លួនឯង»។

លោកបានអំពាវនាវប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសកុំចូលរួមសកម្មភាពខុសច្បាប់តាមរយៈបញ្ហាព្រំដែន ដោយសាររាជរដ្ឋាភិបាលកំពុងបន្តការងារចរចាជាមួយភាពពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមរម្យ និងមានសន្ដិភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។

លោក សាត សុគន្ធ ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល៖«ខ្ញុំជឿជាក់ទៅលើដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយស្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះការដឹកនាំរបស់សម្ដេច គឺនឹងមានដំណោះស្រាយល្អជាមួយប្រទេសជិតខាងដោយមិនមានសង្រ្គាម»។

ចំណែកលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំសូមជឿជាក់ទៅលើរាជរដ្ឋាភិបាល ព្រោះការដឹកនាំរបស់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេសជាតិរីកចម្រើនថែមទៀត ជាពិសេសសម្ដេចបានរក្សាស្ថិរភាពនយោបាយបានយ៉ាងល្អ និងបន្តការអភិវឌ្ឍន៍ថែមទៀត»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង ជាពិសេសជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ»។

លោកបន្ថែមថា ក្រុមប្រឆាំងនៅក្រៅប្រទេសទាំងនោះទទួលការបរាជ័យយ៉ាងខ្លាំងតាមរយៈការបាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំសង្កេតឃើញថា គោលដៅរបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់»។

ដូច្នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងឱ្យឆ្ងាយពីការចូលរួមសកម្មភាពខុសច្បាប់ និងបង្កចលាចលនៅក្នុងសង្គម ព្រោះទង្វើទាំងអស់នេះមិនមែនជាផលប្រយោជន៍ប្រទេសជាតិនោះទេ។ ក្នុងនាមលោកជាប្រជាពលរដ្ឋត្រូវការសន្តិភាព ព្រោះសន្តិភាពនាំមកការអភិវឌ្ឍន៍ សន្តិភាពនាំមកនៅសេចក្តីសុខសាន្តជូនជាតិ និងប្រជាជនខ្មែរគ្រប់ទីកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣២ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

សេដ្ឋកិច្ច៥៩ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម