Connect with us

នយោបាយ

ភាពស្ងប់ស្ងាត់របស់កម្ពុជាលើបញ្ហាព្រំដែនធ្វើឱ្យកាសែតនិងរដ្ឋាភិបាលថៃប្រឈមមុខគ្នា

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពស្ងប់ស្ងាត់របស់សម្ដេច និងរដ្ឋាភិបាលលើបញ្ហាព្រំដែនបានធ្វើឱ្យកាសែតថៃ ក្រុមជាតិនិយម និងរដ្ឋាភិបាលថៃបានប្រឈមនឹងគ្នា។ សម្ដេចថា មិនមែនជារឿងចាំបាច់សម្រាប់នាយករដ្ឋមន្ត្រីប្រទេស​មួយទៅឆ្លើយតបនឹងប្រជាជនប្រទេសដទៃនោះ ទុកឱ្យរដ្ឋាភិបាលប្រទេសគេដោះស្រាយទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា​ការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការស្រែកទាមទារតាមបណ្ដាញសង្គមនោះទេ។ រដ្ឋាភិបាលកម្ពុជាមានវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងកិច្ចសហប្រតិបត្តិការ។

សម្ដេចថា៖ «ឥឡូវខ្ញុំសួរ! តើខ្ញុំនាយករដ្ឋមន្ត្រីខ្មែរចាំបាច់ទៅឆ្លើយតបជាមួយក្រុមអាវលឿងថៃប៉ុន្មាននាក់ដែលមកទេ? ទុកឱ្យទាហានថៃគេទប់ខ្លួនឯងទៅ។ ថ្ងៃមុនកាសែត Nation ថៃក្រោយយើងប្រទាញ់ប្រទង់គ្នា [..] កាសែត Nation ថៃចេញមកថាទាំងឯកឧត្តម ទៀ សីហា ទាំងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅសុំទោសឧបនាយករដ្ឋមន្ត្រីការពារជាតិថៃអំពីតាមាន់ធំ។ ខ្ញុំថាខ្ញុំគ្មានទេណា ប្រាប់ទៅថៃភ្លាម ខ្ញុំឱ្យពន្យល់ ចឹងបានរឿងគេបង្កើតខ្លួនគេ។ ទីបំផុតឧបនាយករដ្ឋមន្ត្រីការពារជាតិថៃបានចេញមកប្រាប់ថាកាសែតហ្នឹងចុះមិនការពិត បានកាសែតហ្នឹងចេញមកកែសម្រួលទៅ។ ជួនការកាសែតគេចុះរញ៉េរញ៉ែយើងទៅឆ្លើយយ៉ាងមិចឱ្យគេឆ្លើយខ្លួនគេទៅ»។

សម្ដេចធិបតីបានបញ្ជាក់ថា របៀបនៃការធ្វើការរបស់កម្ពុជាគឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្ដិវិធី ចរចា និងប្រើច្បាប់អន្តរជាតិ តែត្រៀមខ្លួនឆ្លើយតបជានិច្ចប្រសិនជាមានការប្រើប្រាសកម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា។

សម្ដេចនៅតែរំម្លឹកពីការថែរក្សាសន្ដិភាព ស្ថេរភាព ដែលធានាដល់ភាពសុខសាន្តរបស់ប្រជាជន និងការរីកចម្រើននៃប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម