នយោបាយ
នាយករដ្ឋមន្ត្រីហៅអ្នកតាំងខ្លួនស្នេហាជាតិចូលប្រទេសទៅយាមព្រំដែន
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសហៅអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិដែលស្រែកក្ដែងៗពីក្រៅប្រទេសឱ្យត្រលប់មកកម្ពុជា ព្រមទាំងឱ្យកាន់ទ័ពមួយកងអនុសេនាតូចជាមួយនឹងអាវុធទំនើបៗឱ្យថែមទៀតទៅយាមព្រំដែន។

ការប្រកាសហៅនេះគឺឆ្លើយតបនឹងក្រុមប្រឆាំងដែលរិះគន់លើរដ្ឋាភិបាលលើបញ្ហាព្រំដែនជាមួយថៃកាលពីកន្លងនិងរហូតមកដល់ពេលនេះ ដោយសម្ដេចថាប្រសិនពួកគេមកកម្ពុជាសម្ដេចធានាថានឹងគ្មានការចាប់ខ្លួននោះទេ ហើយឱ្យក្របខណ្ឌកងទ័ពថែមទៀត។
សម្ដេចថា៖ «ក្រែងថាមិនទាន់ធ្វើអ្នកស្នេហាជាតិ នៅស្ដាយឥឡូវបើចង់ចូលមកខ្ញុំធានាអត់មានចាប់ខ្លួនទេ ចូលមកខ្ញុំឱ្យមួយកងអនុសេនាតូចឱ្យ ខ្ញុំឱ្យក្របខណ្ឌកងទ័ពទៅខ្ញុំបំពាក់អាវុធចង់បានអីក៏បានដែរ! ហើយខ្ញុំរុញទៅមុខឈរនៅតាមាន់ធំ៦ខែនៅហ្នឹងតែម្ដង ទៅឈរនៅហ្នឹងទើបដឹងថាអារម្មណ៍កងទ័ពពួកគាត់យ៉ាងមិច? សួរថាគាត់មិនមែនស្នេហាជាតិទេអី? ប៉ុន្ដែហេតុអីបានជាកងទ័ពនៅទីនោះមិនប្រយុទ្ធគ្នាម្ដងទៀត? មិនមែនយើងខ្លាចនោះទេប៉ុន្ដែគេមើលឃើញថាវ៉ៃគ្នាមិនមែនជាឱកាសដោះស្រាយរឿងព្រំដែនទេ តែវាធ្វើឱ្យភាពតានតឹងកាន់តែលំបាក»។

សម្ដេចថាការបង្កើតសង្គ្រាមវាពិបាកណាស់ក្នុងការស្វែងរកសន្ដិភាពវិញ។ សម្ដេចបានផ្ដាំទៅមេដឹកនាំប្រឆាំងសូមកុំរុញពលរដ្ឋឱ្យធ្លាក់ក្នុងភាពគ្រោះថ្នាក់។
សម្ដេចបានរម្លឹកដល់ក្នុងពេលដែលកម្ពុជាផ្ទុះសង្គ្រាមជាមួយថៃក្នុងឆ្នាំ២០០៨ ចលនាប្រជាពលរដ្ឋបាននាំគ្នាគាំទ្រដល់កងទ័ពជាតិ ខណៈបក្សប្រឆាំងនៅពេលនោះមិនត្រឹមតែមិនចូលរួមទេ ថែមទាំងវាយប្រហារថាសង្គ្រាមនៅពេលនោះជាការសម្ដែងរបស់រដ្ឋាភិបាលថែមទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង