នយោបាយ
សម្ដេចតេជោបង្ហាញមោទនភាពដែលបានការពារសម្ដេចព្រះនរោត្តម សីហនុ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលរក្សាបាននូវសន្ដិភាពរបស់កម្ពុជាក្នុងពេលដែលសម្ដេចចេញមុខការពារឥស្សរជនមួយចំនួនដែលត្រូវបានតុលាការខ្មែរក្រហមចោទប្រកាន់ ក្នុងនោះក៏មានសម្ដេចព្រះនរោត្តម សីហនុ ផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ា ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីយុទ្ធសាស្ត្ររដ្ឋាភិបាលដែលសម្ដេចបានដាក់តាំងពីឆ្នាំ១៩៩៨មកដោយពង្រឹងនូវសន្ដិភាព កុំឱ្យប្រទេសកម្ពុជាកើតសង្គ្រាមឡើងវិញ។ សម្ដេចបានរម្លឹកទៅពេលមួយដែលសម្ដេចជួបពិភាក្សាជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គឹមមូន នៅភ្នំពេញដែលពេលនោះសម្ដេចថា «ខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែមិនឱ្យកម្ពុជាកើតសង្គ្រាមឡើងវិញទេ»។
សម្ដេចថាសម្ដេចមានមោទនភាពដែលកម្ពុជារក្សាបាននូវសិទ្ធអំណាចរបស់ខ្លួនក្នុងតុលាការកូនកាត់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាត់ទោសខ្មែរក្រហម។
សម្ដេចថា៖ «ម្សិលមិញខ្ញុំប្រជុំជាមួយបណ្ដាអនុប្រធានគណបក្ស និងមនុស្សសំខាន់ៗរបស់គណបក្សខ្ញុំនិយាយពីមោទនភាពនៃគណបក្សប្រជាជនដែលមានខ្ញុំដឹកនាំរាជរដ្ឋាភិបាល។ ខ្ញុំការពារបានឥស្សរជនដែលបានចោទប្រកាន់ខ្ញុំការពារបានរាប់ទាំងសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ត្រូវទទួលការកោះហៅរបស់តុលាការដែរ ខ្ញុំប្រាប់ច្បាស់ថាខ្ញុំអត់ធ្វើទេ។ ហើយគេចង់ពង្រីកការកាត់ទោសមនុស្សមិនតិចទេ សរុបចុងក្រោយខ្ញុំថាអត់ធ្វើទេ! ខ្ញុំឱ្យបរាជ័យចុះតែប្រទេសខ្ញុំអត់ត្រូវមានសង្គ្រាមទេ។ ឥឡូវតុលាការត្រូវបានបញ្ចប់ជាមួយនឹងសន្ដិភាពត្រូវបានរក្សា»។

គួរឱ្យដឹងដែរថាក្រោយពេលដែលខ្មែរសាធារណរដ្ឋដួលរលំនៅខែមេសា ឆ្នាំ១៩៧៥ ចុងឆ្នាំដដែលពួកកម្ពុជាប្រជាធិបតេយ្យបានតែងតាំងសម្ដេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋដែលគ្រាន់តែជារូបភាពប៉ុណ្ណោះ ហើយនៅខែមីនាឆ្នាំ១៩៧៦ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យលាលែងពីតំណែងនេះ។ ក្រោយលាលែងពីតំណែងព្រះអង្គត្រូវបានខ្មែរក្រហមចាប់ឃុំខ្លួនក្នុងរាជវាំងរហូតដល់ថ្ងៃរបបអាវខ្មៅដួលរលំ ហើយសម្ដេចត្រូវបានជម្លៀសទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង