នយោបាយ
អ្នកវិភាគ៖ ការចង់ឱ្យថ្នាក់ដឹកនាំកម្ពុជាយកគំរូតាមមេដឹកនាំអ៊ុយក្រែន គឺជាគំនិតដ៏ល្ងង់ខ្លៅបំផុត!
អ្នកតាមដាន និងវិភាគនយោបាយនៅកម្ពុជា លោក យឿន យឿត បានអះអាងថា ការអំពាវនាវរបស់សង្គមស៊ីវិលមួយតាមបណ្តាញព័ត៌មានThe Cambodia Daily Khmer ឱ្យថ្នាក់ដឹកនាំកម្ពុជា យកគំរូតាមមេដឹកនាំអ៊ុយក្រែនដែលកំពុងតែមានសង្គ្រាមជាមួយរុស្ស៊ី គឺជាគំនិតដ៏ល្ងង់ខ្លៅបំផុត។ លោកគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិលនោះ មុននឹងនិយាយអ្វី ត្រូវចេះគិតពិចារណាផង ព្រោះវាមិនអាចឡើយដែលថ្នាក់ដឹកនាំប្រទេសកំពុងមានសុខសន្តិភាពពេញលេញ ទៅយកគំរូតាមមេដឹកនាំប្រទេសដែលកំពុងហែកហួរដោយសង្រ្គាមនោះ។

លោក យឿន យឿត បានអះអាងដូច្នេះថា៖ «ខ្ញុំគិតថា អង្គការសង្គមស៊ីវិលនិយាយចេញមកដូចជាល្ងង់មិនចេះគិត យកថ្នាក់ដឹកនាំប្រទេសកម្ពុជាទៅប្រៀបធ្រៀបជាមួយមេដឹកនាំប្រទេសអ៊ុយក្រែនដែលកំពុងមានសង្រ្គាមនាពេលបច្ចុប្បន្ននេះ ឬក៏យកគំរូទៅតាមអ៊ុយក្រែនដែលនាំឱ្យប្រជាជនអ៊ុយក្រែនរៀងរាល់ថ្ងៃនិរទេសចាកចេញពីប្រទេស និងរងទុក្ខវេទនាស្លាប់ជារៀងរាល់ថ្ងៃ»។
កាសែតគ្មានច្បាប់មានមូលដ្ឋាននៅអាមេរិក The Cambodia Daily Khmer បានចុះផ្សាយកាលពីថ្ងៃចន្ទថា សង្គមស៊ីវិលអំពាវនាវឱ្យមេដឹកនាំខ្មែរយកគំរូតាមមេដឹកនាំអ៊ុយក្រែនសម្រាប់ស្មារតីការពារទឹកដី។ កាសែតអត់ច្បាប់នេះ បានចុះផ្សាយដោយយោងទៅតាមសំណេររបស់លោក ស៊ឹង សែនករុណា ដែលរត់ចោលស្រុកទៅសុំជ្រកកោននៅប្រទេសអូស្រ្តាលី ហើយជាប្រធានអង្គការខុសច្បាប់ឈ្មោះថា ប្រជាធិបតេយ្យខ្មែរ។ កាសែត The Cambodia Daily Khmer បានដកស្រង់សំណេររបស់ប្រធានអង្គការខុសច្បាប់នេះថា ថ្នាក់ដឹកនាំខ្មែរគួរយកគំរូតាមមេដឹកនាំអ៊ុយក្រែនលោកVolodymyr Zelenskyy ចំពោះស្មារតីការពារជាតិរបស់ខ្លួន ព្រោះកម្ពុជា មានកិច្ចសន្យាផ្លូវច្បាប់ពេញលេញក្នុងការស្នើឱ្យអន្តរជាតិជួយអន្តរាគមន៍នូវការឈ្លានពានរបស់បរទេសជិតខាង។

អ្នកតាមដាន និងវិភាគនយោបាយ លោក យឿន យឿត បានលត់ទាំងកាសែតអត់ច្បាប់ The Cambodia Daily Khmer និងទាំងប្រធានអង្គការខុសច្បាប់ថា បានចុះផ្សាយ និងនិយាយផ្តេសផ្តាសមិនចេះគិត។ លោកចាត់ទុកការផ្សព្វផ្សាយរបស់កាសែតអត់ច្បាប់ និងការលើកឡើងរបស់ប្រធានអង្គការខុសច្បាប់នេះថា ឆោតល្ងង់ណាស់។ លោក យឿន យឿត បានគូសបញ្ជាក់ថា
អ្នករិះគន់ទាំងអស់ត្រូវដឹងឱ្យបានច្បាស់ថា ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបានដឹកនាំប្រទេសមួយនេះចេញពីប្រទេសដែលរងទុក្ខខ្ទេចខ្ទី ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺសម្តេចតេជោ ហ៊ុន សែន នេះហើយដែលបានដឹកនាំប្រទេសកម្ពុជាទៅរកសុខសន្តិភាព ស្ថិរភាពនយោបាយផ្ទៃក្នុង ដែលនេះ គឺជាខុសគ្នាស្រឡះពីប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងតែមានសង្រ្គាម។

សម្រាប់លោក យឿន យឿត ការប្រៀបធៀបមេដឹកនាំកម្ពុជាទៅមេដឹកនាំអ៊ុយក្រែននេះ គឺជាគំនិតដ៏អាក្រក់របស់ក្រុមអ្នកបម្រើបរទេស ហើយមានបំណងចង់ឱ្យប្រទេសកម្ពុជាមានសង្រ្គាមស៊ីវិលជាថ្មីម្តងទៀត។ តែទោះជាយ៉ាងណា លោកថា ថ្នាក់ដឹកនាំកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺតែងតែថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ថ្នាក់ដឹកនាំកម្ពុជា ក៏តែងតែខិតខំបញ្ចៀសមិនឱ្យមានសង្រ្គាមកើតឡើងទាំងនៅផ្ទៃក្នុង និងជាមួយប្រទេសជិតខាង ដោយព្យាយាមដោះស្រាយបញ្ហាទាំងឡាយដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ និងដោយសន្តិវិធី៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល