នយោបាយ
ប្រធានសភាថា រដ្ឋសភាមិនមែនចាំតែចាប់កំហុសរដ្ឋាភិបាលទេតែត្រូវសហការដើម្បីភាពជោគជ័យ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានយល់ស្របជាមួយប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ដែលបានលើកឡើងពីតួនាទីរបស់រដ្ឋសភាក្នុងការជួយដល់ដំណើរការរបស់សង្គមជាតិដោយបានលើកឡើងថាតួនាទីរបស់អង្គនីតិបញ្ញាត្តិមិនមែនមែនចាំតែចាប់កំហុសរបស់រដ្ឋាភិបាលនោះទេ។

ថ្លែងក្នុងជំនួបជាមួយប្រធានសភាម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ខែមីនា នឹងត្រូវបានអ្នកនាំពាក្យសភាលោក កែវ ពិសិដ្ឋ ដកស្រង់មកប្រាប់អ្នកកាសែតថា ភាគីទាំងពីរបានលើកឡើងពីភាពចាំបាច់ដែលរដ្ឋសភាត្រូវបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលដើម្បីសម្រេចគោលដៅនៃការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក កែវ ពិសិដ្ឋ បានលើកឡើងថា៖ «កាលណារដ្ឋសភាចាំតែចាប់កំហុសរដ្ឋាភិបាលនោះរដ្ឋាភិបាលមិនអាចដើរទៅមុខបានឆ្ងាយទេ! ហើយអ្នកដែលទទួលរងគ្រោះនោះគឺប្រជាពលរដ្ឋផ្ទាល់តែម្ដង»។
លោកបន្ថែមថាយុទ្ធសាស្ត្រដែលសម្ដេចប្រធានសភាលើកឡើងនោះ គឺការធ្វើកិច្ចសហការរួមគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាលដើម្បីឱ្យសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។

មួយរយៈចុងក្រោយនេះក្រៅពីការចុះមូលដ្ឋានរបស់សមាជិកសភា និងការជួបជាមួយក្រសួងសំខាន់ៗរបស់កម្ពុជា រដ្ឋសភាកម្ពុជាបានរៀបចំវេទិកាជាបន្តបន្ទាប់ជាមួយក្រសួងសា្ថប័នទាំងនោះដើម្បីឱ្យក្រសួងធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ និងទិសដៅរបស់ខ្លួនជម្រាបសមាជិកសភា និងសាធារណៈជនឱ្យបានដឹងផងដែរ។
ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិនានុវត្តន៍ ដែលធ្វើឡើងនៅសាលសន្និសីទសភាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចសភាធិការធិបតី បានលើកឡើងថាការរៀបចំវេទិកានេះគឺដើម្បីជួយដល់សមាជិកសភាបានយល់ដឹងពីកិច្ចដំណើរការនយោបាយរបស់រដ្ឋាភិបាល ព្រមទាំងបានយល់ដឹងបន្ថែមថ្មីផងដែរ។

អ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍ដែលមានជាប្រចាំនេះគឺជាណែនាំរបស់ប្រធានសភាក្នុងការធ្វើកំណែទម្រង់ការងាររបស់មន្ត្រីរដ្ឋបាល និងសមាជិកសភា ព្រមទាំងការធ្វើទំនើបភាវរូបនីយកម្មនៅសភាផងដែរ។
សកម្មភាពទាំងនេះត្រូវបានដាក់ជាផែនការប្រចាំឆ្នាំដែលរួមមានព្រឹត្តិការណ៍ថ្នាក់ជាតិ ព្រឹត្តិការណ៍សភានិងព្រឹទ្ធសភា ព្រមទាំងសភានិងរាជរដ្ឋាភិបាល ដើម្បីចង់ជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស្វែងរកពីចំណុចចន្លោះប្រហោងនិងរួមគ្នាដោះស្រាយ។

គួរឱ្យដឹងដែរថាក្នុងខែមីនានេះសភាបានរៀបចំវេទិកាចំនួន៣រួចហើយជាមួយស្ថាប័នរាជរដ្ឋាភិបាលរួមមាន ក្រសួងកិច្ចការនារី ធនាគារជាតិ និងក្រសួងឧស្សាហកម្ម ខណៈនៅចុងខែមីនានេះក៏នឹងមានរៀបចំវេទិកាមួយទៀតស្ដីពីសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?