Connect with us

នយោបាយ

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

បានផុស

នៅ

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ បានបង្ហើបប្រាប់សារព័ត៌មានកម្ពុជាថ្មី នារសៀលថ្ងៃអាទិត្យនេះថា លោក សម សេរី ដែលជាប្រធានរណសិរ្យរំដោះជាតិខ្មែររស់នៅប្រទេសដាណឺម៉ាក នឹងត្រូវលើកលែងទោសក្នុងពេលឆាប់ៗនេះ។ ការលើកលែងទោសនេះ គឺបន្ទាប់ពីលោក សម សេរី បានប្រកាសរំលាយចោលរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស និងបានសរសេរលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលចូលស្រុកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ធីរិទ្ធ បានអះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលលិខិតស្នើសុំរបស់លោក សម សេរី ហើយ។ លោកថា លោក សម សេរី នឹងត្រូវលើកទោសនាក្នុងពេលឆាប់ៗនេះ ហើយអាចចូលមកប្រទេសកម្ពុជាវិញបាន។ បើតាមលោក ជា ធីរិទ្ធ គម្រោងលើកលែងទោសដល់លោក សម សេរី នេះ គឺធ្វើឡើងក្រោមនយោបាយផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេស គឺនយោបាយឈ្នះ ឈ្នះ ដែលសម្តេចតេជោ តែងតែអនុវត្តនាពេលកន្លងមក។

លោក សម សេរី កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានប្រកាសតាមហ្វេសប៊ុករំលាយចោលរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលលោកបានបង្កើតឡើង។ លោកបានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំបាទ សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស។ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស និងមិត្តបរទេសនានារួមទាំងអង្គការ អន្តរជាតិ មេត្តាជ្រាបថា ខ្ញុំបាទសូមប្រកាស រំលាយចោលនូវ រណសិរ្យ រំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរ និរទេស ចាប់ពីពេលនេះតទៅ»។

ជាមួយគ្នានេះ លោកក៏បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងលិខិតនោះ លោក សម សេរី បានសរសេរថា៖ «សម្តេចតេជោ និង សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ផ្អែកលើស្មារតីនៃការរួមសាមគ្គីគ្នាការពារនូវ “សន្តិភាព” និងការថែរក្សាការពារនូវ ផលប្រយោជន៍ដ៏ឧដុង្គឧត្តម និងសុភមង្គលរបស់ប្រជាជនកម្ពុជា។ ខ្ញុំបាទ សម សេរី សូមប្តេជ្ញារួបរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្ស រួមគ្នាទប់ស្កាត់នូវការរំលោភច្បាប់នានា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ២១ នាទីutes មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម