Connect with us

នយោបាយ

ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង

បានផុស

នៅ

ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បាន​ថ្លែងថាការស្វែងរកសន្តិភាពជារឿងដែលពិបាក ហើយ​ការថែរក្សា​វាគឺជារឿងដែលពិបាកបន្ថែមទៀត។ សម្ដេច​ថាដើម្បីរក្សាបានសន្ដិភាពរដ្ឋត្រូវមានវិធានការទប់ស្កាត់ជាមុនអំពើហិង្សាកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ (Universal Peace Federation World Summit 2025 ) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅចំពោះមុខប្រតិភូស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ចំនួន១១៤ប្រទេស សម្ដេចសភាធិតី ឃួន សុដារី ថាតាមរយៈដំណើរដ៏វែងឆ្ងាយ​ក្នុងការស្វែងរកសន្តិភាព បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរក្សាសន្តិភាព និងស្ថិរភាព ដោយអនុវត្តវិធានការទប់ស្កាត់ភាពជ្រុលនិយមឱ្យបានមុន​អំពើនេះកើតឡើង។  

សម្តេចរដ្ឋសភាធិបតី បានថ្លែងថា៖ «ការប្រឆាំងនឹងអំពើជ្រុលនិយមដោយហិង្សាគឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែទប់ស្កាត់វាជាមុន»។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបអន្តរជាតិថា រដ្ឋសភាកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មក្នុងគោលបំណងសន្តិភាព ការអត់ឱន និងវិបុលភាព តាមរយៈទំនាក់ទំនងការទូតសភាដ៏រឹងមាំ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីមុខងារសំខាន់ៗរបស់សភា ក្នុងការតាក់តែងច្បាប់ ការត្រួតពិនិត្យ និងតំណាង ដោយកត់សម្គាល់ថា ទំនាក់ទំនងការទូតរបស់សភាបានលេចចេញជាសសរស្តម្ភបន្ថែមដ៏សំខាន់របស់សភាកម្ពុជា។

សម្តេចបានបញ្ចប់សុន្ទរកថា ដោយគូសបញ្ជាក់ថា៖ «ក្នុងនាមជាតំណាងប្រជាពលរដ្ឋ សមាជិកសភាជាប់ឆ្នោតមានកាតព្វកិច្ចរក្សាផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងសន្តិភាព និងវិបុលភាព»។

សម្តេចបានសង្កត់ធ្ងន់ថា សន្តិសុខ និងវិបុលភាពមានទំនាក់ទំនងគ្នាយ៉ាងពិតប្រាកដ ដោយអះអាងដោយមោទនភាពថា កម្ពុជាបានប្រែក្លាយពីតំបន់សង្រ្គាម ទៅជាប្រទេសជោគជ័យក្រោយវិវាទ លើវិថីឆ្ពោះទៅសម្រេចបាននូវឋានៈមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ២៦ វិនាទី មុន

ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង

ព័ត៌មានជាតិ១៩ នាទីutes មុន

វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៨,៦% នៅឆ្នាំនេះ

ឡេង ណាវ៉ាត់ត្រា
សេចក្ដីជូនដំណឹង២៣ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចសភាធិបតី៖ សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម