Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ហ៊ុន ម៉ានី បញ្ជាក់​រូបថត​មួយ​សន្លឹក​ថត​កៀក​ឯកឧត្តម សួស យ៉ារ៉ា ដែល​ឆ្លង​កូវីដ ១៩

បានផុស

នៅ

ឯកឧត្តម​ ហ៊ុន ម៉ានី តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ស្ពឺ និង​ជា​កូនប្រុស​សម្តេច​តេជោហ៊ុន សែន​បាន​ឆ្លើយតប​រូបថត​មួយ​សន្លឹកដែល​លោក​បាន​ថត​កៀក​ឯកឧត្តម សួស យ៉ារ៉ា ដែល​បាន​ឆ្លង​កូវីដ ១៩ គឺ​ជា​រូបថត​ចាស់​កាល​ពី​ឆ្នាំ ២០១៩។

លោក​បញ្ជាក់​ដូច្នេះ​ថា “ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សារភ្ជាប់ខ្ញុំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាពចាស់ កាលពីឆ្នាំ២០១៩ កាលដែលយើងទាំងអស់គ្នាបានទៅចូលរួមបុណ្យឯករាជ្យជាតិ”។

ឯកឧត្តម​បញ្ជាក់​ថា ស្ថានភាពសុខភាពរបស់លោក​មានភាពល្អប្រសើរជាប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ លោក​មិនបានជួបប្រាស្រ័យទាក់ទងជាមួយឯកឧត្តម សួស យ៉ារ៉ា ឬអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកានោះទេ។ឆ្លៀតក្នុងឱកាសនេះ លោកក៏​សូមអំពាវនាវឲ្យជនរួមជាតិ បន្តរក្សាភាពស្ងប់ស្ងាត់ រួមគ្នាការពារខ្លួន និងក្រុមគ្រួសារ និងសូមជូនពរឲ្យជនរួមជាតិទាំងអស់មានសុខភាពល្អ។ ទាំងអស់គ្នា! រួមគ្នា! យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា!៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម