អាជីព
បានថ្នាក់លើចរិតយ៉ាប់ គួរធ្វើយ៉ាងណា?
ការស្ទង់មតិ មួយរកឃើញថា អ្នកឆ្លើយសំណួរជាង ៣ ភាគបួន មានជំនឿតិចតួចណាស់ លើអ្នកគ្រប់គ្រងរបស់ពួកគេ ដែលថាចង់ឲ្យពួកគេលូតលាស់ជាមួយគ្នា។
ភាគច្រើនចង់ប្តូរចេញពីការងារបច្ចុប្បន្ន ប្រសិនបើពួកគេមានឱកាស។ អ្នកគ្រប់គ្រងដែលមានតែថានៈ គ្មានប្រសិទ្ធភាពក្នុងការដឹកនាំដោយវិធីសាស្ត្រត្រឹមត្រូវ គឺមានពាសពេញពីភពលោកនេះ ។
នេះគឺជាវិធី ៥ យ៉ាងដើម្បីឆ្លើយតបនឹងស្ថានភាពដ៏លំបាកនោះ។
១ ពង្រឹងការយកចិត្តទុកដាក់
ផ្តោតលើលទ្ធផលការងារយើងខ្លួនឯងហើយមានអំណៈអំណាងជានិច្ច។ អ្នកគ្រប់គ្រងដែលនិយមការតាមដានស្វែងរកដំណោះស្រាយលការងារមិនសូវមានទេតែអ្នកដែលតាមដានរកកំហុស ហើយលើកមកនិយាយដដែលៗមិនចេះខ្វះ។ ទោះយ៉ាងនេះក្តី ជំនួសឲ្យការមិនសប្បាយចិត្តនឹងចរិតមិនប្រសើ់រក្នុងអាជីពរបស់ថ្នាក់លើយើង យើងគួរបន្ថែមការប្រុងប្រយ័ត្ន ក្នុងការនិយាយដើមគាត់ដល់អ្នកដទៃ ព្រោះវាមិនអាចជួយអ្វីបានក្រៅពីបន្ថែមបញ្ហា។ កម្រិតនៃការសាកសួរស្វែងរកព័ត៌មានលម្អិត និយាយឲ្យយល់គ្នានិយាយឱ្យច្បាស់អំពី បទបរិយាយការងារ ភារកិច្ចទទួលខុសត្រូវ គឺជាអ្វីដែលអទិភាពបំផុត។
២ គោរពខ្លួនឯងដោយបង្កើនការ គោរពបទបញ្ជាផ្ទៃក្នុងនិង ថានានុក្រម
ការរៀបចំរចនាសម្ព័ន្ធនិមួយៗតម្រូវទៅតាមកម្រិតនៃការងារនិងការរំពឹងទុករបស់ក្រុមហ៊ុននីមួយៗថាចង់បានធ្វី លទ្ធផលយ៉ាងណាទៅអនាគត។ ថានានុក្រមដែលបង្កើតឡើងមកគ្រប់គ្នាត្រូវតែគោរពតាមវិជ្ជាជីវៈ ទោះបីអ្នកនោះល្អមិនល្អ ជារឿងរបស់គេ យើងខ្លួនឯង ជាបុគ្គលិកល្អមិនល្អជាការទទួលខុសត្រូវរបស់យើង។
៣ និយាយស្ថាបនា
ជារឿយៗចៅហ្វាយឬថ្នាក់លើ មិនដឹងពីអាកប្បកិរិយារបស់ពួកគេថាតើបានផលប៉ះពាល់លើអ្នកដទៃកម្រិតណានោះទេ។ ការផ្តល់នូវមតិត្រឡប់ជារឿងធម្មតា។ កុំភ្លេចថាក្នុងបញ្ហាខ្លះយើងក៏ខុសគេក៏ខុស។ បើលើកពីគេត្រូវមើលខ្លួនឯងនិងឆ្លុះបញ្ចំាងផង។ វាជាគន្លឹះក្នុងការពង្រឹងទំនាក់ទំនងនិងបង្កើនភាពខ្លាំងដែលជះឥទ្ធិពលដល់ក្រុមការងារឬក្រុមហ៊ុនទាំងមូលប្រសិនបើ មិនទម្លាប់ឱ្យគ្រប់គ្នាចេះស្ថាបនា មិនទម្លាប់កែប្រែកំហុស ឬក៏បំបាត់ការទាញសេចក្តីសន្និដ្ឋានព្រោះអារម្មណ៍ឆេវឆាវឬលំអៀងដោយមានបក្សពួក គ្នាអញនិងគ្នាគេ។
៤ ដោះស្រាយជានិច្ច
ចៅហ្វាយមិនល្អមានគ្រប់ទីកន្លែង ហើយលើសលុបពីលើចៅហ្វាយល្អដែលរកបានដោយកម្រ។ ភាគច្រើនគឺមនុស្សដែលត្រូវបានលើកបន្តុបព្រោះមានចំណងទាក់ទងជាមួយម្ចាស់លុយ ម្ចាស់ក្រុមហ៊ុន ដែលធ្វើការមិនល្អដោយសារ ពួកគេច្រើនតែឡើងមកមិនឆ្លងកាត់ដំណាក់កាលៗ ក្នុងវិជ្ជាជីវៈហើយចង់បានតែតួនាទីបង្គាប់បញ្ជា។ ក្រុមហ៊ុននណាដែលដាក់ញាតិប្រភេទនេះច្រើនក្នុងរចនាសម្ពន័គ្រប់គ្រង គឺយើងមិនគួរឈានជើងចូលតាំងពីដំបូង តែបើជ្រុលក្បាលក្រពើ គួរតែ ដោះស្រាយជានិច្ចរាល់ពេលត្រូវថៅកែសម្លុត ដោយប្រាប់ពួកគេឲ្យដឹងខ្លួនជានិច្ចថា នេះជាវិធីគ្រប់គ្រងខុស ។ បើវាមិនដំណើរការសូមកុំបន្តក្លាយជាជនរងគ្រោះ អាចចាប់ផ្តើមនិយាយជាមួយធនធានមនុស្ស ដើម្បីសុំយោបល់ឬរាយការណ៍អំពីឥរិយាបថបំពុលទំាងនោះ បើធ្ងន់ធ្ងរអ្នកអាចប្តឹងទាមទាររកខុសត្រូវឬជម្ងឺចិត្តមិនពេលដើរចេញ។ ប្រទេសយើងមិនសូវហ៊ានដោះស្រាយបញ្ហាដោយផ្លូវច្បាប់ទេម៉្លោះហើយអ្នកខ្សោយតែងតែចាញ់ដោយការចាកចេញខាតបង់ និងរងគ្រោះ។
៥ កុំបណ្តោយឲ្យអំណាចដែលបំពាក់លើមនុស្សល្ងង់ខ្លៅមកកែប្រែយើង
កុំលះបង់ខ្លួនឯងជាអ្នកណាហើយព្រមលុះក្រោមឥទ្ធិពលមនុស្សមិនល្អ ព្រោះតែប្រាក់ខែឬអំណាច។ ប្រសិនបើថ្នាក់លើចោលម្សៀត ទំនងជាមិនផ្លាស់ប្តូរការប្រព្រឹត្តិរបស់ពួកគេទេ វាដល់ពេលដែលយើងត្រូវរក្សាភាពស្អាតស្អំហើយចាកចេញទៅរកកន្លែងដែលកសាងកេរ្ត៍ឈ្មោះឲ្យយើង។ ថ្នាក់លើទាក់ទងសំខាន់ចំពោះអនាគតនៃអាជីពរបស់យើង មានថ្នាក់លើល្អយើងនឹងមានអនាគតល្អ ថ្នាក់លើមិនល្អកុំយកអនាគតយើងទៅវិនិយោគជាមួយ៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ជាអ្នកដឹកនាំថ្មី? ធ្វើតាម៥ ជំហាននេះដើម្បីបង្កើតក្រុមការងារខ្លាំងមួយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់