អាជីព
ភាពឱនលំទោន ៥ យ៉ាងដែលអ្នកដឹកនាំគួរតែមានសម្រាប់ក្រុម
មេដឹកនាំអស្ចារ្យគឺដូចជាកញ្ចក់ដែលឆ្លុះពីសមាជិកក្រុមនីមួយៗ។ អ្វីដែលពួកគេចង់ឃើញនៅក្នុងក្រុម ច្រើនតែបង្ហាញនៅក្នុងខ្លួនរបស់មេដឹកនាំ ទោះបីជាមេដឹកនាំត្រូវប្រឈមមុខនឹងរឿងដែលមិនចូលចិត្តឬចូលចិត្តក៏ដោយ។
ខាងក្រោមនេះគឺជាកាតព្វកិច្ចសំខាន់មួយ ដែលមេដឹកនាំក្រុមគួរមាន សម្រាប់ក្រុមរបស់ពួកគេ ៖
១. ការគោរព

ប្រសិនបើមេដឹកនាំចង់បានការគោរពពីសមាជិកក្រុម អ្នកត្រូវតែផ្ដល់ឲ្យពួកគេជាមុនសិន។ បើមេដឹកនាំគោរពអ្នកដទៃ មិនថាម្នាក់នោះមានឋានៈជាអ្នកណាឡើយ គេនឹងតបតមកវិញដូចដែលអ្នកធ្វើចំពោះគេ។
២. ចក្ខុវិស័យ
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ អ្នកត្រូវចែករំលែកចក្ខុវិស័យនិងបេសកកម្មរបស់អ្នកទៅកាន់ក្រុម។ ចំណុចសំខាន់ គឺមិនត្រឹមតែចែករំលែកវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីឲ្យក្រុមការងាររបស់អ្នកកាន់តែរលូនទៅមុខ។
ចូរធ្វើឲ្យពួកគេមានអារម្មណ៍ដូចជាពួកគេ មានវត្តមានក្នុងបេសកកម្មនេះ។ វានឹងជួយបង្កើតឱ្យមានទំនាក់ ររាងអ្នកនិងសមាជិកក្រុម។
៣. ការទំនាក់ទំនង

មានរឿងជាច្រើនដែលត្រូវនិយាយ ជុំវិញការប្រាស្រ័យទាក់ទង និងភាពជាអ្នកដឹកនាំ ដែលក្នុងនាមជាអ្នកដឹកនាំគួរតែមាន។ ក្រុមហ៊ុនខ្លះបង្កើតគោលនយោបាយទំនាក់ទំនង ដោយបានបានកំណត់នូវវិធីនៃការទំនាក់ទំនង តាមវិធីដែលមានវិន័យតឹងរ៉ឹង។ គោលនយោបាយនៃការប្រាស្រ័យទាក់ទងល្អ ក៏អាចជួយឲ្យអ្នកដឹកនាំសម្រេចបានជោគជ័យច្រើនជាងនេះ។
៤. តម្លាភាពនិងស្មោះត្រង់
អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ត្រូវតែមានតម្លាភាពជានិច្ច មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ប្រសិនបើអ្នកមិនមានតម្លាភាពក្នុងក្រុមទេ ធានាថានឹងមានវិវាទស្មុគស្មាញកើតឡើងមិនខាន។
តម្លាភាពនិងភាពស្មោះត្រង់ គឺជាគោលនយោបាយនៃទំនាក់ទំនងដ៏អស្ចារ្យ ដែលអាចជួយអ្នកឲ្យរីកចម្រើនទៅមុខទាំងអស់គ្នា។
៥. លើកទឹកចិត្ត

ការលើកទឹកចិត្តគឺអ្វីកាតព្វកិច្ចដែលអ្នកដឹកនាំគួរតែធ្វើចំពោះក្រុម។ អ្នកដឹកនាំគឺដូចជាគ្រូបង្វឹកម្នាក់ដែលជួយបង្ហាត់បង្រៀន ដល់សមាជិកក្រុមនីមួយៗ ហើយការលើកទឹកចិត្តគឺជាទម្រង់នៃការប្រាស្រ័យទាក់ទងមួយ ដែលអាចជួយឲ្យមានការសន្ទនាស៊ីជម្រៅនិងបំបែកការភ័យខ្លាច អសន្តិសុខ បញ្ហា ទំនុកចិត្ត និងឧបសគ្គក្នុងការផ្លាស់ប្ដូរក្រុម។
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ ចូរក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ជាមុនសិន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេក្រុមល្អ រមែងស្វាគមន៍បុគ្គលិកថ្មីដោយសកម្មភាពទំាងនេះ
ចុចអាន៖មានបួនយ៉ាងនេះ មេដឹកនាំពូកែយ៉ាងណាក៏ក្រុមហ៊ុននឹងដួលក្ស័យបាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ