អាជីព
គន្លឹះ ៦ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំល្អនៅកន្លែងធ្វើការ ប្រកបដោយជោគជ័យ
ស្ទើរតែគ្រប់គ្នា មានសមត្ថភាពទទួលយកតួនាទីដឹកនាំនៅកន្លែងការងារ។ ប៉ុន្តែក៏មិនប្រាកដថារលូនទៅមុខ បើសិនអ្នកមិនមានជំនាញគ្រប់គ្រាន់ សម្រាប់ដឹកនាំក្រុម។
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំជោគជ័យម្នាក់ នៅកន្លែងធ្វើការ នេះជាគន្លឹះ ៦ យ៉ាងដើម្បីជួយអ្នក ៖
១. រៀនពីការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព

ក្នុងនាមជាអ្នកដឹកនាំក្រុម ត្រូវដឹងពីរបៀបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ នេះមានន័យថា អ្នកត្រូវធ្វើសកម្មភាពច្រើនជាងចេញតែបញ្ជាទៅក្រុម។ ត្រូវមានសមត្ថភាពគិតមុនពេលនិយាយ ហើយត្រូវប្រាកដថា មនុស្សអាចយល់សាររបស់អ្នក។
អ្នកក៏ត្រូវរៀនពីរបៀបស្ដាប់នូវអ្វីដែលសមាជិកក្រុមកំពុងនិយាយ ហើយអាចគ្រប់គ្រងនិងការពារជម្លោះ រវាងសមាជិកក្រុមនិងក្រុម រួមទាំងការគ្រប់គ្រងរបស់អ្នក (ដែលរួមបញ្ចូលទាំងអ្នកផង) ។
២. សរសើរសមាជិកក្រុមនីមួយៗ

វាមិនគ្រប់គ្រាន់ទេ បើអ្នកសរសើរក្រុមរបស់អ្នកចំពោះការងារដែលធ្វើបានល្អ។ ប្រការដែរសំខាន់ត្រូវសរសើរសមាជិកក្រុមនីមួយៗ ចំពោះការចូលរួមចំណែកផ្ទាល់ខ្លួន របស់ពួកគេចំពោះគម្រោងក្នុងក្រុម។ ត្រូវប្រាកដថា ការសរសើររបស់អ្នកគឺចេញពីចិត្តពិតប្រាកដ។
៣. បង្កើតការប្រកួតប្រជែង
អ្នកដឹកនាំជោគជ័យ ត្រូវដឹងពីវិធីប្រកួតប្រជែងជាមួយមិត្តរួមការងារក្នុងក្រុម ហើយធ្វើឲ្យពួកគេរិតតែធ្វើការកាន់តែខ្លាំង។ ពួកគេកាន់តែប្រកួតប្រជែងជាមួយសមាជិកក្រុម របស់ពួកគេកាន់តែច្រើន សមាជិកក្រុមនឹងកាន់តែរឹងមាំជាងមុន។
តែត្រូវប្រាកដថា អ្នកដឹងពីរបៀបប្រកួតប្រជែងជាមួយពួកគេ ដោយមិនចាំបាច់ធ្វើឲ្យពួកគេធ្វើហួសហេតុពេក មិនធ្វើឲ្យពួកគេលំបាកពេក ឬឈឺចាប់ដោយចេតនាណាមួយ។
៤. រៀនពីរបៀបធ្វើការសម្រេចចិត្ត
រឿងសំខាន់មួយដែលប្រធានក្រុមត្រូវធ្វើ គឺអាចធ្វើការសម្រេចចិត្តភ្លាមៗ។ ពេលមិនសប្បាយចិត្តកុំធ្វើការសម្រេចចិត្ត វាមិនត្រឹមតែអាចធ្វើឲ្យក្រុមហ៊ុនឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យអ្នកឈឺចាប់ផងដែរ។ អ្នកត្រូវធ្វើជាម្ចាស់សិល្បៈនៃនយោបាយ ក្នុងរឿងអស់នេះ និងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវគ្រប់រឿង។
៥. ចូលរួមជាមួយអ្នកដទៃ

អ្នកនឹងត្រូវរៀនពីរបៀបចូលរួមជាមួយអ្នកដទៃ ដើម្បីធ្វើឱ្យក្រុមរបស់អ្នកមានផលិតភាពតាមដែលអាចធ្វើទៅបាន។ ប្រសិនបើមានការផ្លាស់ប្ដូរ ចូរប្រាប់ក្រុមរបស់អ្នកឲ្យដឹងផង កុំឲ្យពួកគេមានអារម្មណ៍ថា អ្នកមើលរំលងគេ។
៦. ចេះបែងចែកទេពកោសល្យ
អ្នកដឹកនាំល្អ ស្គាល់បុគ្គលិកនិងទេពកោសល្យរបស់ពួកគេ និងវិធីប្រើប្រាស់ទេពកោសល្យទាំងនោះ។ ពួកគេដឹងច្បាស់ពីរបៀបនាំយកអ្វីដែលល្អបំផុត ឲ្យបុគ្គលិករបស់ពួកគេ និងកន្លែងដែលពួកគេគួរតែស្ថិតនៅ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងកន្លែងការងារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពូកែស្ដាប់ ជាចរិតមេដឹកនាំ! ៧ចំណុចបង្កើនសមត្ថភាពស្ដាប់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង