Connect with us

អាជីព

៤ ​គោលការណ៍​ធ្វើការពីផ្ទះ​ឱ្យមាន​ប្រសិទ្ធ​ភាព​ដូចទៅកន្លែង

បានផុស

នៅ

បណ្ដាក្រុមហ៊ុន សហគ្រាស និងស្ថាប័នមួយចំនួនធំ ​កំពុងតែអនុវត្តវិធានការគម្លាតសុវត្ថិភាពតាម​​សេចក្តីប្រកាស​​របស់​រាជ​រដ្ឋាភិបាល ដោយតម្រូវឱ្យបុគ្គលិក​របស់ខ្លួនធ្វើការពីចម្ងាយ ​​ដើម្បី​ចូលរួម​កាត់បន្ថយការ​រីក​រាលដាលនៃ​វី​រុ​ស​កូ​វី​ដ​-១​៩។

ការ​ធ្វើការពីផ្ទះជាបរិបទថ្មី ដែលបុគ្គលិក​ត្រូវសម្របខ្លួនតាម ពុំនោះលទ្ធផលការងារមុខតែនឹងកកស្ទះ ជាក់ជាមិនខាន។ ដូច្នេះហើយ អ្នកត្រូវបំ​ពេញភារកិច្ចរបស់​ខ្លួនពីចម្ងាយឱ្យបានល្អ​ ​ប្រកបដោយ​ទំនួល​ខុសត្រូវ ​តាមរយៈការដាក់ចេញនូវគោល​ការណ៍​សំខាន់​ៗ​ទាំង ៤ ខាងក្រោម៖

១. រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ការងារ​

Call to Youth: How are young people being impacted by the COVID-19  pandemic? | UNESCO Bangkok
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលបានដឹងថា ការងានៅផ្ទះមិនអាចជួបជជែកដោយផ្ទាល់ពាក់ព័ន្ធបញ្ហាការងារឡើយ។ ដូចនេះ មានតែការរក្សា​ទំនាក់​​ទំនង​ជាមួយក្រុម​ការងារតាមរយៈប្រព័ន្ធ​អន​ឡា​ញ​ប៉ុណ្ណោះ ទើបជួយគ្នាដោះស្រាយបាន។ ​អ្នកគួរតែ​ ភ្ជាប់រកគ្នាជានិច្ច​តាម​បណ្តាញ​សង្គម​មិនថា ហ្វេសប៊ុក តេលេក្រាម ឬ​អ៊ី​ម៉ែ​ល​ជាដើម​ ​ដើម្បី​ពិភាក្សា​​ឬ​រកដំណោះស្រាយបញ្ហានានា​បាន​ឆាប់រហ័ស ​។​ មានអ្វីមិនប្រក្រតី ឆាប់សួរគ្នា ទើបអាចរកផ្លូវបានលឿន ផលិតភាពកាន់តែប្រសើរ ឯទំនាក់ទំនងក៏កាន់តែល្អ។

២​. ​រៀបចំ​ពេលវេលា​សម្រាក​ខ្លះ

Premium Photo | Pretty asian woman internet online work at home and relax  lifestyle with her labtop

បុគ្គលិកមួយចំនួនបានធ្វើការពីផ្ទះ បែរជាមិនសូវយកចិត្តទុកដាក់ ឯមួយចំនួនទៀតវិញខំធ្វើការខ្លាំងស្ទើរតែគ្មានពេលផឹកទឹក ព្រោះខ្លាចមេថា មិនយកដាក់នឹងការងារ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដំបូង សូមទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន ប៉ុន្តែបើសិនអ្នកស្ថិតក្នុងលំដាប់អ្នកបន្ទាប់ដែលសូម្បីចូលបន្ទប់ទឹកក៏ត្រូវទ្រាំ សូមកែទម្លាប់ឡើងវិញដោយផ្ដល់ឱ្យខ្លួនឯងបានសម្រាកគ្រប់គ្រាប់សម្រាប់បំពេញតួនាទីកាន់តែល្អ។ ​ងើបដើរ ពត់ខ្លួន ផឹកទឹក សឹមធ្វើការបន្ត។ កុំសម្ពាធពេក សំខាន់មានលទ្ធផលការងារ!

៣​. ​រៀបចំ​កិច្ចការ​ងារ​ ​ឬ​តួនាទី​ឲ្យបាន​ច្បាស់លាស់​

Work from home policy: MOM reveals penalties | HRD Asia

ប្រសិនបើ​អ្នក​ពុំទាន់​រៀបចំ​​គម្រោង​ដែល​ទាក់ទិន​ជាមួយនឹង​ការ​ងា​នោះ​ទេ​ ​អ្នក​គួរតែ​សិក្សា​ ​និង​ចាប់ផ្តើម​ទម្លាប់​ពី​ពេលនេះ​ ​ដោយសារតែ​ការរៀបចំ​គម្រោង​ការ​ច្បាស់លាស់ជាមុន ​តែង​ទទួល​បាន​នូវ​ផល​វិជ្ជមាន ច្រើនជាងធ្វើការចាប់ដាក់ៗ​​។​ ​ស្របគ្នា​នេះ​ ​បើសិនមាន​ច​ម្ងល់ ​ឬ​ពុំអាច​រៀបចំ​ផែនការបាន​ល្អ​នោះ​ទេ​ ​គួរ​ពិភាក្សា​ជាមួយ​សិស្ស​ច្បង​ឬមេផ្ទាល់​ ​ដើម្បី​​គម្រោង​ការងារមាន​ប្រសិទ្ធ​ភាព​ទ្វេ​រ​ដង​។

៤. ​គ្រប់គ្រង​អារម្មណ៍​

Premium Photo | Happy asian woman sporty attractive practicing meditation  at home

ច្បាស់ណាស់ ​ការ​ធ្វើការ​នៅផ្ទះ​ក៏​អាច​ធ្វើឲ្យ​មានផល​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​កាយ​ ​ឬ​ផ្លូវចិត្ត​ទន្ទឹមគ្នា។​ ​ដូច្នេះ​ ​ទើប​អ្នកជំនាញ​តែង​ផ្តល់ដំបូន្មានថា​ ​«​គួរតែ​ស្រូប​យកខ្យល់អាកាស​បរិសុទ្ធ​ប្រមាណ​ ៣​០​ នាទី​ ឬសមាធិ ៥-១០ នាទី ដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ថ្លា​អាច​បន្តធ្វើការងារ​បាន​លឿន​ ​និង​ពុំ​មានភាព​ស្មុគ​ស្មាញ​ជាមួយ​នឹ​ង​ការងារ​ខ្លាំងផង​ដែរ​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ ចង់​ធ្វើការ​តាម​របៀប​ឯករាជ្យ អាច​ត្រៀម​ចាត់ចែង​ជំនាញ​ពី​ពេល​នេះ​ទៅ​

ចុចអាន៖ ៥ ចំណុច​ថ្មីនិង​រហ័ស​ អាច​យក​ទៅ​អភិវឌ្ឍ​អាជីវកម្ម​ភាគច្រើន​ក្នុង​សម័យកាល​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

ព័ត៌មានជាតិ៦ នាទីutes មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា១៥ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ២១ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

សេដ្ឋកិច្ច២៧ នាទីutes មុន

រដ្ឋមន្ត្រីណែនាំឱ្យរក្សាតម្លៃផលិតផលទេសចរណ៍សមរម្យ​ នាឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម