Connect with us

អាជីព

វិធីសាស្ត្រ ៤ យ៉ាង​គ្រប់គ្រង​មនុស្ស​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្លួន

បានផុស

នៅ

ក្នុង​នាម​ជាអ្នកដឹកនាំ យើងប្រាកដជាចង់ឲ្យបុគ្គលិករបស់ខ្លួនចូលចិត្តនិងគោរពស្រឡាញ់។ ប៉ុន្តែ​វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​រឿងនេះ ជាពិសេសធ្វើជាដឹកនាំបុគ្គលិកចាស់ដែលមានបទពិសោធន៍យូរជាងយើង។

នៅ​ទីនេះ KPT Plus សូម​បង្ហាញតិចនិក ៤ យ៉ាងដែល​អាច​ជួយ​ដោះស្រាយ​ជាមួយ​បុគ្គលិក​ចាស់បទពិសោធន៍​ជាងអ្នក៖

មិនធ្វើការប្រកួតប្រជែងគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធម្មជាតិមនុស្សចូលចិត្តប្រកួតប្រជែង និងមានបក្សពួកស្ទើរនៅគ្រប់ទិសទី មិនមែនតែនៅកន្លែងការងារប៉ុណ្ណោះទេ។ ទោះបីរឿងនេះកើតឡើងនៅកន្លែងការងារអ្នកក៏ដោយ តែអ្នកដែលជាមេដឹកនាំត្រូវបង្ហាញថា កន្លែងការងាររបស់អ្នកមិនមានបក្សពួកនិយមនោះទេ ជាពិសេសអ្នកគាំទ្រមនុស្សក្រោមបង្គាប់ដោយស្នើភាពគ្នា។ ម្យ៉ាងទៀត ការិយាល័យរបស់អ្នកមិនផ្ដោតលើការប្រកួតប្រជែងគ្នានោះឡើយ តែផ្ដោតលើលទ្ធផលជោគជ័យរួមគ្នា។

ធ្វើតារាងការងារដោយផ្ដោតលើលទ្ធផល

ជារឿយៗបុគ្គលិកដែលមានបទពិសោធន៍ច្រើនរៀងមានអំនួតបន្តិច ព្រោះយល់ថាខ្លួនជារៀមច្បងនិងធ្លាប់ឆ្លងកាត់ការងារក្រាស់ក្រែល។ ជួនកាលពួកគេមិនគោរពអ្នកដឹកនាំដែលក្មេងសេចក្ដីជាងខ្លួនទេ ហើយធ្វើការតាមអំពើរចិត្ត។ ក្នុងលក្ខខណ្ឌនេះ អ្នកត្រូវមានគោលការណ៍ និងតារាងពិន្ទុដើម្បីកំណត់លទ្ធផលការងារប្រចាំសប្ដាហ៍ឬប្រចាំខែ។ ទុកឲ្យតួលេខជាអ្នកវាស់វែងកិច្ចការដែលពួកគេធ្វើ នោះអ្នកក៏គ្មានការទិតៀនពីភាពលម្អៀងណាមួយដែរ។

ធ្វើជាមនុស្សកណ្ដាលក្នុងចំណោមបុគ្គលិក

ជាមេដឹកនាំ ប្រៀបបាននឹងម្ដាយឪពុកដែលត្រូវស្រឡាញ់កូនៗឲ្យស្មើគ្នា។​ ដូចគ្នាដែរជាអ្នកត្រូវស្រឡាញ់ គោរព និងឲ្យតម្លៃអ្នកក្រោមបង្គាប់ឲ្យបានដូចៗគ្នាទាំងអស់។ មិនថា អ្នកចាស់មិនសូវចូលចិត្តអ្នក តែមិនមែនមានន័យថាអ្នកត្រូវធ្វើបែបនេះតបទៅវិញទេ។ពេលមានបញ្ហាត្រូវតែឈរនៅកណ្ដាល និងជួយដោះស្រាយពួកគេដោយភាពអត់ធ្មត់។

ធ្វើការជជែកគ្នាទៅវិញទៅមក

Men and women to discuss happily

គួររៀបចំវគ្គខ្លីៗ ឬការប្រជុំជាទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា ហើយវាក៏ធ្វើឲ្យយើងអាចជិតស្និទ្ធគ្នា ព្រមទាំងយល់ពីបញ្ហាគ្នាទៅវិញទៅមកផងដែរ។

ប្រែសម្រួល៖ សន្យា

ប្រភព៖ brendanreid

ចុចអាន៖ចំណុច​ទាំង​នេះ នាំ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បាន​ការ​គោរព​លើស​ពី​តួនាទី​ទៅទៀត

ចុចអាន៖គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៤៧ នាទីutes មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៦០ នាទីutes មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម