អាជីព
៥យ៉ាង មានប្រសិទ្ធភាពក្នុងការតាមដានការងារបុគ្គលិកដែលមិនសកម្ម
ការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ នឹងក្លាយជាវិបត្តិរ៉ាំរ៉ៃដែលជះឥទ្ធិពលដល់អង្គភាពគ្រប់លំដាប់ គ្រប់វិស័យ គ្រប់ទម្រង់និងទំហំ។ ភាគច្រើនគេសម្គាល់អ្នកគ្រប់គ្រងម្នាក់ៗថាធ្វើការបានល្អអាស្រ័យលើថា គេក្តាប់ការងារក្នុងក្រុមហ៊ុនបានណែនកម្រិតណា ឬជិះសេះលែងដៃ?
អ្នកគ្រប់គ្រងខ្លះរអ៊ូ និងមានអារម្មណ៍ថា មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់តាមដានការរីកចម្រើនរបស់និយោជិតនីមួយៗប្រកបដោយប្រសិទ្ធភាពនោះទេ ដែលការពិតគឺថា នេះជាកាតព្វកិច្ចនិងពេលវេលាចាំបាច់ត្រូវចំណាយ ដើម្បីឲ្យការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
១ ប្រជុំ និងអង្កេត
![](https://www.kampucheathmey.com/wp-content/uploads/2021/04/Business-in-Asia.jpg)
ការត្រួតពិនិត្យនិយោជិតដោយជោគជ័យបានចាប់ផ្តើមជាមួយនឹងការបង្កើតទម្លាប់ នៃកិច្ចប្រជុំទៀងទាត់ និងអាចប្រជុំតទល់មួយ និងមួយឬជាក្រុម។ របៀបនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការទទួលបានព័ត៌មានលម្អិតក៏បង្ហាញពីអ្នកណាធ្វើអ្នកណាលំៗ បង្កើនការទទួលខុសត្រូវម្នាក់ៗរៀងខ្លួន។
ប៉ុន្តែអ្នកគ្រប់គ្រងក៏ត្រូវតែចេះរបៀបលួចអង្កេតពីក្រៅ និងមានទម្លាប់ពិនិត្យមើលការងាររបស់និយោជិតដោយមិនបាច់សន្ទនាផងដែរ។ វិធីមួយមានប្រសិទ្ធភាពបំផុតដើម្បីតាមដានការអនុវត្តការងាររបស់និយោជិត គឺដោយផ្ទាល់ភ្នែកកុំប្រើត្រចៀក។ ការមើលភាសា និងរបៀបដែលបុគ្គលិកយើងកំពុងចចារដោះស្រាយជាមួយអតិថិជនត្រឹមតែរយៈពេលពីរបីនាទី នឹងប្រាប់យើងបន្ថែមទៀតអំពីចំណុចខ្វះឬខ្លាំង នៃការអនុវត្តសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបាន។
នោះហើយជាមូលហេតុដែលអង្គការជាច្រើនលើកទឹកចិត្តដល់អ្នកគ្រប់គ្រងរបស់ពួកគេឲ្យនៅបន្ទប់ផ្ទាល់ជាមួយអ្នកលក់ ឬដើរចុះឡើងស្ដាប់ ដើម្បីអាចមើលរបៀបបុគ្គលិកធ្វើការងារហើយ ករណីពួកគេមានការលំបាក និងជោគជ័យ ជាមួយនឹងភារកិច្ចដោះស្រាយតឹងតែងយើងអាចចូលជួយភ្លាមៗ។
២ ត្រូវសុំភស្តុតាងលទ្ធផលជាក់ស្ដែង
នៅក្នុងការសន្ទនាមួយទល់នឹងមួយជាមួយនិយោជិកគ្រប់រូប សូមសួរនូវអ្វីដែលបុគ្គលនោះបានធ្វើសម្រេច ចាប់តាំងពី«វិធានការ»«ការវិនិច្ឆ័យ»និងតួលេខលទ្ធផល។ ល។ ការស្នើសុំសូចនាករគឺជាវិធីទីមួយសម្រាប់ឲ្យនុស្សម្នាក់ៗបន្ថែមស្មារតីទទួលខុសត្រូវចំពោះសកម្មភាពខ្លួន ហើយលែងទម្លាប់អួតអាងដែលគ្មានមូលដ្ឋាន។ ដរាបណាអ្នកគ្រប់គ្រងអនុវត្តការសន្ទនាគ្រប់បែបយ៉ាងជាមួយមនុស្សគ្រប់រូបជាប្រចាំ ធាតុនៃការអនុវត្តការងារសកម្ម និងការត្រួតពិនិត្យវាយតម្លៃ ប្រាកដជាក្លាយជាទម្លាប់។
៣ ជួយបុគ្គលិកឲ្យចេះត្រួតពិនិត្យវាយតម្លៃខ្លួនឯង
![](https://www.kampucheathmey.com/wp-content/uploads/2021/04/f3-1024x682.jpg)
និយោជិតគ្រប់រូបគួរទទួលបានការបណ្ដុះបណ្ដាលឲ្យប្រើឧបករណ៍ត្រួតពិនិត្យខ្លួនឯងជាប្រចាំដូចជា មានផែនការគម្រោង ធ្វើបញ្ជីត្រួតពិនិត្យមួយណារួច មួយណាជំពាក់ មួយណាមិនដំណើរការ និងមានកំណត់ហេតុសកម្មភាពជាក់លាក់ និយោជិតអាចដឹងខ្លួនឯងថា តើពួកគេកំពុងបំពេញគោលដៅនិងប្រើពេលវេលាកំណត់ដែលបានដាក់ចេញនៅក្នុងផែនការគម្រោងល្អ ឬមិនល្អដោយសារហេតុផលអ្វី?
៤ ប្រមូលព័ត៌មាន
ប្រមូលព័ត៌មានអំពីការងារកូនចៅយើងអាចធ្វើបានផងដែរតាមរយៈការសួរនាំអតិថិជន អ្នកលក់ អ្នករួមការងារ និងអ្នកគ្រប់គ្រងផ្សេងៗទៀតអំពីការងាររួមរបស់ពួកគេជាមួយនិយោជិតម្នាក់នោះដោយមិនស្នើសុំការវាយតម្លៃប៉ុន្តែស្នើសុំការពិពណ៌នា។ កុំសួររកចំណាប់អារម្មណ៍ពីគាត់ ប៉ុន្តែសួរព័ត៌មានលំអិតពីសកម្មភាពគាត់ ហើយកុំជឿអ្វីៗដែលឮ មុនពេលដែលអាចរកបានប្រភពណាល្មមជាទីទុកចិត្តសិន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Jobsetup
ចុចអាន៖គន្លឹះ ៦ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំល្អនៅកន្លែងធ្វើការ ប្រកបដោយជោគជ័យ
ចុចអាន៖ប្រភេទបុគ្គលិក៥យ៉ាង ដែលពូកែយ៉ាងណាគង់តែមេដឹកនាំចង់ដកចោល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?