អាជីព
មេដឹកនាំល្អគឺអ្នកដែលអាចបង្កើតមេដឹកនាំបន្តជាច្រើនទៀតបាន
មេដឹកនាំពិតប្រាកដគឺបង្កើតមេដឹកនាំបន្ត មិនមែនមកបញ្ជាឆ្វេងស្កាំ ប្រើអំណាចនោះទេ។
តើនិយោជិកអាចទទួលបានអារម្មណ៍លើកទឹកចិត្តដោយរបៀបណា ប្រសិនបើធ្វើការមិនដឹងថ្ងៃណាបានឡើងតួនាទី មានភាពធុញទ្រាន់ កង្វះទំនុកចិត្តលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងដែលរារែក និងតែងតែទម្លាក់បន្ទុកការងារដែលមិនអាចគ្រប់គ្រងបាន មិនអាចកសាងបរិយាកាសការងារដែលមិនសមស្រប កង្វះវឌ្ឍនភាពអាជីពឲ្យកូនចៅ មិនដែលបង្រៀន ឬបញ្ជូនទៅរៀន។ល។
ចង់ក្លាយជាអ្នកគ្រប់គ្រងឬដែលមានភាពជាអ្នកដឹកនាំផង ត្រូវការបង្កើតបាននូវមេដឹកនាំល្អជាបន្តបន្ទាប់ប្រកបដោយតម្លាភាព ពេញដោយការគោរពនិងការគាំទ្រ។
ការស្ទង់មតិបង្ហាញថា និយោជិករហូតដល់ទៅពាក់កណ្តាលបានចាកចេញពីការងារដោយសារតែបញ្ហារបស់ពួកគេជាមួយអ្នកគ្រប់គ្រងដែលជះឥទ្ធិពលទៅលើបទពិសោធន៍ការងារសរុបរបស់និយោជិក។
មេដឹកនាំពិតប្រាកដដែលចង់ជុំរុញយើងឲ្យក្លាយជាមេដឹកនាំដែរនោះតែងតែ៖
ស្គាល់សមត្ថភាពយើងល្អិតល្អន់

ដោយសារគាត់មិនអាចផ្លាស់ប្តូរគោលដៅឬគម្រោងនីមួយៗ ទៅតាមការចង់បានរបស់បុគ្គលិកតែយ៉ាងហោចណាស់ព្យាយាមផ្តល់ឲ្យពួកគេនូវសេរីភាពនៃជម្រើសដែលយល់ថាការខិតខំរបស់ពួកគេពិតជាមានអត្ថន័យ។ ឧទាហរណ៍អនុញ្ញាតឲ្យពួកគេជ្រើសរើសវិធីខ្លួនឯងដើម្បីជោគជ័យ រៀនសិក្សាបរាជ័យ សួរយោបល់របស់ពួកគេក្នុងការកំណត់គោលដៅ រាប់បញ្ចូលពួកគេនៅក្នុងក្រេឌីតនៃជោគជ័យ បែងចែកភាគលាភ ទៀត។
កែលំអស្ថាបនាទៀងទាត់

មេដឹកនាំល្អដេលចង់ឲ្យយើងរីកចម្រើនមិនដែលទុកយើងចោលរាប់ឆ្នាំមិនរវល់នោះទេ។ គាត់ចេះ កំណត់ពេលវេលាវាស់វែងនិងប្រាកដនិយម។ ធានាថាក្រុមអាចដឹងពីរបៀបអនិវត្តិតួនាទីនីមួយៗរបស់ពួកគេថាតើពួកគេមានសារៈសំខាន់យ៉ាងដូចម្តេចដើម្បីសំរេចគោលបំណងរបស់អង្គភាពទំាងមូល។
បង្រៀនឲ្យចេះប្រជុំនិងវប្បធម៌និយាយដោយចំហរ

មានមតិយោបល់ពីរកើតមានជាញឹកញាប់ គឺផ្លូវការ(ដើម្បីតែនឹងល្អស្តាប់)និងភាពស្មោះត្រង់។ មេដឹកនាំតែងតែរៀបចំការប្រជុំ ការជជែកដេញដោល ការពិភក្សា វាយតំលៃការអនុវត្តនិងផែនការអភិវឌ្ឍន៏ផ្ទាល់ខ្លួន ដែលសមាជិកម្នាក់ៗ មានឱកាសជាច្រើនសម្រាប់ការឆ្លើយតបនិងរៀនប្រឈមនឹងកិច្ចប្រជុំដែលអាចជាបទពិសោធន៍ឈានទៅក្លាយជាអ្នកគ្រប់គ្រងអង្គប្រជុំបាន។
ទទួលស្គាល់បញ្ហាប្រឈម
មេដឹកនាំដែលប្រុងធ្វើឲ្យយើងក្លាយជាអ្នកបន្តវេនតែងតែក្លៀវក្លានឹងបង្រៀនយើងឱ្យប្រឈមនឹងបញ្ហា នានារៀនសម្រេចចិត្ត។
មេដឹកនាំបែបនេះ តែងតែមិនសម្រេចចិត្តខ្លួនឯងភ្លាមទេ ដោយសួរយើងថា«ខ្លួនគិតបែបណាចង់ដោះស្រាយវិធីណា?»
ប្រែសម្រួល៖ហាណា
ចុចអាន៖ធីសាស្ត្រ ៤ យ៉ាងគ្រប់គ្រងមនុស្សមានបទពិសោធន៍ច្រើនជាងខ្លួន
ចុចអាន៖គន្លឹះ ៦ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំល្អនៅកន្លែងធ្វើការ ប្រកបដោយជោគជ័យ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល