អាជីព
ជំនាញទន់សំខាន់ៗចំនួន ៥ ដែលអ្នកដឹកនាំគ្រប់រូបគួរមានជាចាំបាច់
អ្នកគ្រប់គ្រងទាំងអស់ តែងចង់ក្លាយជាអ្នកដឹកនាំល្អម្នាក់ ប៉ុន្តែពួកគេខ្លះមិនបានដឹងពីផលប្រយោជន៍នៃជំនាញទន់ (Soft Skill )សំខាន់ៗចំនួន ៥ ដែលគេកំពុងតែខ្វះទេ។
Soft Skill ដែលអ្នកដឹកនាំឆ្នើមនិងពូកែម្នាក់ៗត្រូវមាន ៖
១. ភាពវៃឆ្លាត
២. មនុស្សធម៌
៣. ភាពគួរឱ្យទុកចិត្ត
៤. ភាពក្លាហាន
៥. វិន័យ
គុណធម៌ទាំង ៥ នេះ គឺចាំបាច់ដែលអ្នកគ្រប់គ្រង ត្រូវធ្វើក្នុងពេលតែមួយ ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមម្នាក់។

ភាពជាអ្នកដឹកនាំពាក់ព័ន្ធនឹងការមានសមត្ថភាព ក្នុងការគ្រប់គ្រងប្រភេទបុគ្គលិកលក្ខណៈផ្សេងៗគ្នា និងដឹងពីតម្រូវការរបស់អ្នកដទៃ ហើយធានាថាការងារកំពុងសម្រេចបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងនាមជាអ្នកដឹកនាំគឺមិនងាយស្រួលទេ ដែលនេះជាមូលហេតុ ដែលអ្នកត្រូវតែស្គាល់ពីជំនាញនិងភាពជាអ្នកដឹកនាំផ្សេងៗ។
តើជំនាញទន់ជាអ្វី?
ជំនាញទន់មិនដូចជំនាញរឹង ដែលពួកគេមិនអាចវាស់វែងបាន និងពិបាកកំណត់បរិមាណ ប៉ុន្តែវាសំខាន់សម្រាប់អ្នកគ្រប់គ្រង។ ជំនាញទាំងនេះត្រូវបានគេសំដៅជាញឹកញាប់ថា ជា “ ជំនាញមនុស្ស” ឬ “ ជំនាញបុគ្គល” និងរាប់បញ្ចូលនូវអ្វីដែលអ្នកមាន ជាមួយមិត្តរួមការងាររបស់អ្នក ហើយតើអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អប៉ុណ្ណា។

ប្រភេទដែលជំនាញទន់រួមមាន ៖
ការងារជាក្រុម ការទំនាក់ទំនង ដោះស្រាយបញ្ហា ស្ដាប់ សីលធម៌ការងារ ការកសាងក្រុម ភាពបត់បែន ការច្នៃប្រឌិត ការលើកទឹកចិត្ត ការអត់ធ្មត់ ការអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងពេលវេលា និងការបញ្ចុះបញ្ចូល។
ហេតុអ្វីបានជាជំនាញទន់មានសារៈសំខាន់?

ដោយសារតែ ជំនាញទន់គឺជារបៀបដែលនិយោជិក ធ្វើអន្តរកម្មប្រកបដោយប្រសិទ្ធភាព និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ទោះបីជាជំនាញរឹងនិងទន់ មានសារៈសំខាន់ខ្លាំងដូចគ្នា នឹងត្រូវបានអះអាងថា បានបង្ហាញពីតម្លៃរបស់អ្នកដឹកនាំ តែយ៉ាងណា ក៏នៅមានមនុស្សមួយចំនួនគិតថា ជំនាញទន់គឺល្អជាង។
តាមពិត ៥៧% នៃអ្នកដឹកនាំជាន់ខ្ពស់សព្វថ្ងៃ និយាយថា ជំនាញទន់ពិតជាសំខាន់ជាងជំនាញរឹង ពិតមែន។ សមត្ថភាពអរូបីទាំងនេះ គឺជាអ្វីដែលសហគ្រិននិងម្ចាស់អាជីវកម្មគ្រប់គ្នា តែងប្រាថ្នាចង់បាន អ្នកដឹកនាំរបៀបនេះ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេដឹកនាំល្អគឺអ្នកដែលអាចបង្កើតមេដឹកនាំបន្តជាច្រើនទៀតបាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក