អាជីព
ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
អ្នកណាក៏ចង់បានជោគជ័យក្នុងអាជីព ព្រោះអាជីពជាផ្នែកសំខាន់នៃការរស់នៅឯករាជ្យ ខ្លួនទីពឹងខ្លួនដែលជាគុណតម្លៃចម្បងនៃជីវិតមនុស្ស។
ចង់បានអាជីព ឬ មានវិជ្ជាជីវៈជោគជ័យមួយ រយៈពេលវែង ចូរចាប់ផ្ដើមពិចារណាលើចំណុចទាំង៥ខាងក្រោម៖
១ រកមេដឹកនាំដែលចេះប្រើមនុស្ស

ពាក្យថាចេះប្រើមនុស្ស ចូរកុំគិតទៅរកការឲ្យលុយ ឬពង្វក់មនុស្សឲ្យចេះខូចកាច ព្រោះនៅក្នុងសិល្ប៍វិធីនៃការដឹកនាំនិងគ្រប់គ្រង មេដឹកនាំត្រូវធានាថា ធនធានចំណេះ ជំនាញនិងទេពកោសល្យរបស់បុគ្គលិកត្រូវបានគេស្គាល់ និងឈានទៅប្រើប្រាស់ត្រូវជំនាញ និងយ៉ាងពេញលេញ មិនផ្អឹបទុកចោល។
ចំណុចនេះហើយបានជាមេដឹកនាំត្រូវលំបាកក្នុងការពូកែសង្កេតហើយឈានទៅប្រើនូវទ្រព្យសម្បត្តិបុគ្គលិកលក្ខណៈរបស់និយោជិកឱ្យមានតម្លៃ។
អ្នកដឹកនាំល្អតែងចំណាយពេលវេលាដើម្បីបំបែកភារកិច្ចជាំតូចៗ និងបង្កើតវិធីឲ្យក្រុមទាំងមូលសុទ្ធតែមានចំណែកចូលរួម។ ការផ្តល់ការងារឲ្យបានត្រឹមត្រូវចំចំណុចខ្លាំងរបស់មនុស្សម្នាក់ៗនឹងជម្រុញក្រុមការងារឃើញខ្លួនឯងថា ពួកគេថាពួកគេជានរណានិងគួរធ្វើអ្វី ។
២ មានវិន័យមានក្រមសីលធម៌ការងាររឹងមាំ

វិន័យនៃស្ថាប័នដែលមានវប្បធម៌ល្អមួយ មិនមែនផ្តល់ជោគជ័យ ឬផលប្រយោជន៍ ឲ្យតែខាងក្រុមហ៊ុននោះទេ គឺជាជោគជ័យដែលផ្តល់មកដល់ខ្លួនយើងដែរ ម្ល៉ោះហើយ ក្រៅពីរើសមេដឹកនាំ ត្រូវរើសស្ថាប័នទៀត។ សកម្មភាព អាកប្បកិរិយា និងការងារនៃមនុស្សនៅជុំវិញខ្លួនយើង ងាយស្រួលធ្វើអោយប្រសើរឡើងនូវអារម្មណ៍នៃជំរុញទឹកចិត្ត ឬបាក់ទឹកចិត្តដូចគ្នា។ ជាមួយគ្នានោះយើងអាចនឹងរងឥទ្ធិពលពីក្រុមការងារមិនល្អ ក្លាយទៅជាអ្វីមួយដែលយើងមិនចង់។ ការរកបានស្ថាប័នដែលមានវប្បធម៌កោតសរសើរ អាកប្បកិរិយារបស់បុគ្គលិកនិងមេដឹកនាំវិជ្ជមាន គ្រឹះនៃក្រមសីលធម៌ល្អ មានផលិតភាពរហ័ស បានន័យថា យើងនេះកំពុងកសាងអនាគតសម្រាប់ខ្លួនឯង។
៣ បង្កើតទម្លាប់កែលម្អខ្លួនឯងជាជាងចង់ទៅកែអ្នកដទៃ
ការបង្កើតអាកប្បកិរិយាល្អ ជាផែនការអទិភាពក្នុងជីវិតមនុស្សម្នាក់ៗ។ កាលយើងនៅក្មេងយើងមិនអាចរើសគ្រួសារ ឬរើសភូមិករដែលយើងរស់នៅបានទេព្រោះយើងមិនអាចចេញមករស់នៅឯកោ។ តែពេលពេញវ័យមានការងារយើងត្រូវចាកចេញមក ហើយបន្សាំខ្លួនឯងទៅនឹងសង្គមរស់នៅ។ យើងមិនអាចរក្សាការជេរ ឬច្រណែន ឬងង៉ក់ឬអ្វីផ្សេងទៀត ដូចកាលពីនៅក្នុងការគ្រប់គ្រងនៃឳពុកម្តាយឡើយ។ គ្រប់គ្នាមិនអាចរើសទីកំណើតបាន តែអាចរើសទីដែលជីវិតខ្លួនចង់ទៅដល់ តាមរយៈការបង្កើតផែនការជីវិត និងការចេះផ្លាស់ប្តូរ។ ការផ្លាសប្តូរដែលជោគជ័យ ត្រូវធ្វើសន្សឹមៗហើយលើកទឹកចិត្តឱ្យមនុស្សល្អៗ បានចូលរួមចំណែកបង្ហាញគំនិត យុទ្ធសាស្ត្រ និងការផ្តល់យោបល់ដើម្បីកែលំអមិនថានៅកន្លែងធ្វើការឬក្នុងជីវិតគូ។
៤ ធ្វើជាគំរូល្អ

ប្រសិនបើយើងចង់ជោគជ័យក្នុងដំណើរការអាជីព ត្រូវតែចិញ្ចឹមចិត្តរៀនធ្វើជាគំរូ តាមរយៈអាកប្បកិរិយាដែលយើងកំពុងស្វែងរកនៅក្នុងខ្លួនអ្នកដទៃ ធ្វើវាមុនគេសិនទៅ។ និយាយម្យ៉ាងទៀតគឺ កុំគ្រាន់តែពូកែនិយាយ ព្រោះការនិយាយដែលគ្មានការពិតជាការអាម៉ាស់។ ប្រសិនបើយើងចង់ឲ្យគ្រប់គ្នានិយាយការពិត ចូរខ្លួនឯងនេះហើយទម្លាប់និយាយពីការពិតសិន ។
៥ ចាកចេញពីមនុស្សអវិជ្ជមាន
ចាំជានិច្ចថា ការនិយាយអវិជ្ជមាន មិនដែលបង្កើតអ្វីមួយវិជ្ជមានវិញទេ មានតែបង្កើតការខាតបង់និងជម្លោះ។ ធម្មតា ការជម្រុញចិត្តឬដើរតាមបំណងប្រាថ្នា ដែលចង់ធ្វើការងារល្អមានប្រភពចេញពីកន្លែងវិជ្ជមាន និងមនុស្សវិជ្ជមាន ។ មនុស្សជាច្រើន ចង់បានល្អដូចយើង តែមិនចង់ប្រឹងប្រែងទេ គេរើសយកការគិតបែអវិជ្ជមានធ្វើជាលេសនៃភាពបរាជ័័យរបស់ពួកគេ។ មនុស្សវិជ្ជមានតែងប្រើបសក្តានុពលពេញលេញរបស់ពួកគេដែលជារឿយៗត្រូវបានមើលឃើញថា អនុវត្តសម្តីនិងការតាំងចិត្តប្រាកដប្រជា ហើយពួកគេតែងតែមានឱកាសដើម្បីរីកចម្រើនបន្ថែមទៀតមិនឈប់ជាហេតុបណ្តាលឱ្យមនុស្សអវិជ្ជមានងឿងឆ្ងល់និងវិកលព្រោះមិនអាចធ្វើតាមបាន។
ចាកចេញពីពួកគេ ជីវិតអ្នកនឹងជោគជ័យ!
ប្រែសម្រួល ៖ ចម្រើនតារា
ប្រភព ៖ fitsmallbusiness
ចុចអាន៖បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក
ចុចអាន៖មេដឹកនាំល្អគឺអ្នកដែលអាចបង្កើតមេដឹកនាំបន្តជាច្រើនទៀតបាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា