អាជីព
ការងារសក្ដិសមទាំង ៦ សម្រាប់មនុស្សចាស់វ័យ ៦៥ ឆ្នាំឡើងទៅ
មនុស្សវ័យចំណាស់ភាគច្រើន នៅក្នុងប្រទេសកម្ពុជាមិនសូវជាធ្វើការអ្វីទេក្រោយចូលនិវត្តន៍។ មូលហេតុអាចដោយសារបរិបទសង្គមផង និងស្រុកយើងមិនសម្បូរការងារផង ឬជួនកាលពួកគាត់មិនដឹងថា ខ្លួនត្រូវធ្វើការអ្វីឡើយ។
ទាំងនេះជាការងារពេញនិយមចំនួន ៦ សម្រាប់មនុស្សអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ៖
គណនេយ្យករ / អ្នកចាំទទួលការកក់

ការងារជាគណនេយ្យករមិនសូវជាហត់នឿយ ហើយទោះបីមានវ័យចំណាស់ក៏មិនជាបញ្ហាចោទដែរ។ វាងាយស្រួលដោយអាចធ្វើនៅផ្ទះក៏បាន ឬធ្វើនៅតែក្នុងការិយាល័យក៏បាន ដោយធ្វើរបាយណ៍ការណ៍ហិរញ្ញវត្ថុ របាយការណ៍ចំណូលចំណាយ និងរៀបចំបញ្ជីសម្ភារជាដើម។
រីឯអ្នកចាំទទួលការកក់ទំនិញ ឬសេវាកម្ម ឬសំបុត្រកម្សាន្តនិងដំណើរកម្សាន្តក៏អាចធ្វើការពីផ្ទះ ក៏ដូចជាមិនប្រកាន់អាយុនោះទេ។
គ្រូបង្រៀនក្រៅម៉ោងនៅមហាវិទ្យាល័យ
ការងារបង្រៀន មិនមែនសម្រាប់តែបុគ្គលដែលធ្លាប់ជាគ្រូទេ ប៉ុន្តែទោះបីជាចាស់ៗមានជំនាញអ្វីក៏អាចបង្រៀនបានដូចគ្នា។ នៅមហាវិទ្យាល័យមានជំនាញច្រើនប្រភេទដែលសាលាត្រូវការ ដោយមិនតម្រូវទាល់តែមនុស្សមានជំនាញអប់រំឡើយ ព្រោះថាអ្នកចូលនិវត្តន៍មានបទពិសោធន៍ច្រើន ដូច្នេះពួកគាត់អាចយកចំណេះជំនាញដែលខ្លួនមាននិងធ្លាប់ឆ្លងកាត់ទៅចែករំលែកដល់និស្សិតបាន។
អ្នកសម្របសម្រួលកម្មវិធី / អ្នករៀបចំផែនការ

ពិធីការ ការប្រគុំតន្ត្រី និងកម្មវិធីទូរទស្សន៍។ល។ សុទ្ធសឹងតែត្រូវការមនុស្សចាស់ជួយផ្ដល់យោបល់ ជួយដឹកនាំ ឬជួយរៀបចំគម្រោង។ ហេតុនេះ កុំគិតថា ការងារសម្របសម្រួលចាំបាច់តែក្មេងៗមានកម្លាំង ផ្ទុយទៅវិញវាក៏សក្ដិសមជាមួយមនុស្សចាស់ចូលនិវត្តន៍ផងដែរ។
អ្នកប្រឹក្សា

គ្រប់ក្រុមហ៊ុន ស្ថាប័ន សាលារៀន និងអាជីវកម្ម មិនអាចខ្វះបានទេ អ្នកប្រឹក្សា ដើម្បីស្វែងរកការពិគ្រោះយោបល់សម្រាប់ជួយក្នុងគម្រោងជាក់លាក់មួយ។ ការងារនេះសក្តិសមខ្លាំងណាស់សម្រាប់មនុស្សវ័យ ៦៥ ឆ្នាំឡើងទៅ ព្រោះបទពិសោធន៍ពួកគាត់មានពេញខ្លួនតែម្ដង ហើយម្យ៉ាងទៀតការងារនេះក៏មិនពិបាកទៅធ្វើការឲ្យពេញម៉ោងដែរ។
អ្នកលក់រាយ
ក្លាយជាបុគ្គលិកផ្នែកលក់រាយក្នុងម៉ាត ឬផ្សារទំនើប មានអីចាំបាច់គិតពីវ័យដែរ! អង្គុយលក់ស្រួលៗ ចាំតែគិតលុយទៅបានហើយ។ អ្នកខ្លះយល់ថា ជាអ្នកលក់ទាល់តែនៅក្មេង ស្អាត ទើបអាចលក់ដាច់ ប៉ុន្តែតាមពិត អ្នកណាៗក៏អាចក្លាយជាអ្នកលក់បានដូចគ្នា សំខាន់មនុស្សចាស់ចេះលក់ដោយរួសរាយរាក់ទាក់ និងមានអំណត់ជាមួយភ្ញៀវជាងក្មេងៗ។
ជំនួយការគ្រូ

ជំនួយការគ្រូ មិនមែនធ្វើការជាអ្នកបង្រៀនទេ តែជួយត្រួតពិនិត្យការងារគ្រូ ត្រួតពិនិត្យនិងជួយមើលការខុសត្រូវជាមួយសិស្សានុសិស្សជាដើម។ វាជាការល្អមួយ ប្រសិនអ្នកចូលនិវត្តន៍ធ្លាប់ជាគ្រូបង្រៀន ឬជាមនុស្សស្រឡាញ់ក្មេងៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Investopedia
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
ចុចអាន៖មេដឹកនាំល្អគឺអ្នកដែលអាចបង្កើតមេដឹកនាំបន្តជាច្រើនទៀតបាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?