អាជីព
៤ វិធី ពីអ្នកគ្រប់គ្រងទូទៅ ក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន
តើត្រូវការអ្វីខ្លះ ដើម្បីឈានដល់តំណែងជាថ្នាក់ដឹកនាំ? បើចង់ធ្វើក្លាយជានាយកម្នាក់ តើអ្នកទៅដល់ទីនោះយ៉ាងដូចម្ដេច?
ខាងក្រោមនេះ គឺជាលក្ខណៈទាំង៤ ដែលអ្នកត្រូវតែមាន ពីកម្រិតអ្នកគ្រប់គ្រងទូទៅឈានដល់ជានាយកគ្រប់គ្រង។
១. អភិវឌ្ឍអ្នកគ្រប់គ្រងផ្សេងទៀត

ចរិតសំខាន់បំផុតដែលអ្នកគួរមាន នៅពេលចង់ក្លាយជានាយកដែលមានសក្ដានុពលខ្ពស់ គឺត្រូវតែមានទេពកោសល្យ សម្រាប់អភិវឌ្ឍអ្នកគ្រប់គ្រងថ្មី។ នេះគឺជាអ្វីដែលសំខាន់បំផុត ដែលនាយកគួរធ្វើសម្រាប់ក្រុមហ៊ុន។
វាក៏ជាវិធីដែលក្រុមហ៊ុនធានា នូវភាពជោគជ័យ នាពេលអនាគតរបស់ខ្លួន។ ត្រូវចងចាំថា បើគ្មានបំពង់បង្ហូរប្រេងដ៏រឹងមាំ និងជាប់លាប់របស់អ្នកគ្រប់គ្រងទេ ទីបំផុតក្រុមហ៊ុននឹងរសាត់បាត់ទៅឆ្ងាយ។
វាមិនដូចនៅអាជីពជាអ្នកគ្រប់គ្រងទូទៅ ដែលអ្នកធ្លាប់ផ្ដោតជាចម្បងលើការអភិវឌ្ឍសមត្ថភាពតូចៗ តែជានាយកត្រូវតម្រូវឱ្យមានវិធីសាស្ត្រខុសគ្នា ជាមូលដ្ឋាន។
២. បង្កើតខ្លួនឯងជាអ្នកដឹកនាំមានសមត្ថភាព
ជានាយកត្រូវតែមានសមត្ថភាពដឹកនាំមនុស្សនិងក្រុម ដែលពួកគេមិនបានគ្រប់គ្រងដោយផ្ទាល់។ ម៉្យាងវិញទៀតនាយកត្រូវដឹកនាំគម្រោងដែលមានក្នុងក្រុម និងផ្នែកជាច្រើនផ្សេងទៀត ខុសពីតួនាទីអ្នកគ្រប់គ្រង។
៣. កំណត់ស្តង់ដារថ្មីសម្រាប់ភាពរីកចម្រើន

អ្នកគ្រប់គ្រងត្រូវមានតួនាទីដឹកនាំក្រុម ដើម្បីអនុវត្តដោយភាពជឿជាក់ និងដើម្បីបំពេញ ឬលើសពីបទដ្ឋានការងារដែលមានស្រាប់ ដោយបង្កើនប្រសិទ្ធភាពការងាររបស់ក្រុម ធៀបនឹងគោលការបច្ចុប្បន្ន។
ប៉ុន្តែតួនាទីនាយក មិនដូចប្រធានគ្រប់គ្រងទេ នាយកត្រូវការគិតឲ្យប្លែកពីនេះ។ ចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការកំណត់ស្តង់ដារថ្មីជានិច្ច។ ហើយធ្វើការផ្លាស់ប្ដូរ ការកែលំអឬបង្កើនជាជំហាននៃភាពជោគជ័យ។ ជួយជំរុញក្រុមមួយឱ្យឱបក្រសោបការកែលំអនៃការបញ្ជាទិញ ដែលមានទំហំខ្ពស់ ជាងពេលបច្ចុប្បន្ន។
៤. បង្រៀនគំរូដល់ពួកគេ កុំចេញតែបញ្ជាជាងសកម្មភាព

អ្នកដឹកនាំថ្នាក់គ្រប់គ្រងជាអ្នកកំណត់វិធីសាស្ត្រនិងសកម្មភាពឲ្យបានត្រឹមត្រូវ និងទទួលខុសត្រូវក្រុមចំពោះប្រតិបត្តិការ។ ប៉ុន្តែនាយកមិនដូចអ្នកគ្រប់គ្រងឡើយ ពួកគេត្រូវតែជាអ្នកពូកែបង្រៀន ជំនួសឲ្យការចេញតែបញ្ជា។ ម៉្យាងវិញទៀត នាយកត្រូវការស្វែងយល់ពីគំរូនៃការបង្កើតសារ ដែលមានប្រសិទ្ធភាពនៅក្នុងសេណារីយ៉ូណាមួយ ហើយត្រូវដឹងពីមូលហេតុដែលការផ្ញើសារជាវិធីល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនាញទន់សំខាន់ៗចំនួន ៥ ដែលអ្នកដឹកនាំគ្រប់រូបគួរមានជាចាំបាច់
ចុចអាន៖មេដឹកនាំល្អគឺអ្នកដែលអាចបង្កើតមេដឹកនាំបន្តជាច្រើនទៀតបាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី